ការប្រកួតតេន្នីស Wimbledon

កីឡាការិនី Serena នឹងជួបកីឡាការិនី Muguruza នៅក្នុងវគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធី Wimbledon ដែលជាពានរង្វាន់  grandslam ទី៣ ប្រចាំឆ្នាំ។ កាលពីម្សិលមិញនេះកីឡការិនី Muguruza បានយកឈ្នះលើកីឡាការិនី Agnieszka Radwańska ក្នុងលទ្ធផល២-១ (៦–២, ៣–៦, ៦–៣) ស្របពេលដែលកីឡាការិនី លំដាប់លេខ១ ពិភពលោក Serena Williams បានយកឈ្នះទៅលើកីឡាការិនីសញ្ជាតិរុស្សី Maria Sharapova ក្នុងលទ្ធផល ២-០ (៦-២,៦-៤)។ សម្រាប់ថ្ងៃនេះគឺជាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផ្នែកបុរសទោល ដែលក្នុងនោះកីឡាករការពារតំណែងជើងឯក ហើយជាកីឡាករលំដាប់លេខមួយពិភពលោក Novak Djokovic នឹងជួបជាមួយកីឡាករសញ្ជាតិបារាំង Richard Gasquet។ មួយគូរទៀតគឺរវាងជើងឯក GrandSlam ១៧សម័យ Roger Federer នឹងជួបប្រកួតជាមួយកីឡករ Andy Murray។

xpic-wimbledon.jpg.pagespeed.ic.tbNDtPJkrG

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ