អ៊ុំ វិចិត្រ នឹងជំនួសប្អូនប្រុសរបស់ខ្លួនក្នុងជំនួបសងសឹកជាមួយភ្នំពេញក្រោនល្ងាចនេះ!

ភ្នំពេញ៖ នៅសល់តែប៉ុន្មានម៉ោងទៀតតែប៉ុណ្ណោះក្រុមភ្នំពេញក្រោន នឹងត្រូវបើកទ្វារកីឡដ្ឋាន RSN របស់ខ្លួនដើម្បីស្វាគមន៍ក្រុមការពារជាតិដែលនឹងត្រូវធ្វើដំណើរមកប្រកួតសងសឹកបន្ទាប់ពីបានរងបរាជ័យនៅក្នុងទឹកដីខ្លួនឯងកាលពីជើងទី១ នៃលីគកំពូលកម្ពុជារួចមក។

13315741_1021157244599860_7533265092326311632_n

នៅក្នុងជំនួបនាល្ងាចនេះដែរនឹងមិនមានវត្តមានរបស់អ្នកចាំទីដៃស្អិត អ៊ុំ សេរីរ័ត្ន នោះទេដោយសារតែរូបគេកំពុងតែមានរបួស យ៉ាងណាក៏ដោយបើតាមការផ្សព្វផ្សាយនៅលើហ្វេសប៊ុករបស់អ្នកចាំទីឆ្នើមរូបនេះបានឱ្យដឹងថាបងប្រុសរបស់ខ្លួន អ៊ុំ វិចិត្រ នឹងបង្ហាញខ្លួនជំនួសវិញនៅក្នុងការប្រកួតនេះក្រោយពីអាក់ខានមិនបានចូលរួមជួយមិត្តរួមក្រុមអស់រយៈពេលជាច្រើនខែរួចមកដោយសារតែត្រូវបានញាុំញីដោយរបួសនោះ។

13912322_499591116906031_4220954046263609382_n

សូមបញ្ជាក់ថា ការប្រកួតដ៏សំខាន់នេះនឹងត្រូវចាប់ផ្តើមនាវេលាម៉ោង ៦:០០ នាទីល្ងាចថ្ងៃទី១ ខែសីហានេះនៅលើទីលាន RSN របស់ក្រុមភ្នំពេញក្រោន ខណៈដែលក្រុមទាំងពីរសុទ្ធតែត្រូវការដណ្តើមយក៣ ពិន្ទុពីការប្រកួតនេះដូចគ្នា ជាពិសេសកាលពីជើងទី១ គឺមានតែក្រុមភ្នំពេញក្រោននេះហើយ ដែលធ្វើឲ្យក្រុមក្រសួងការពារជាតិ ស្គាល់ពាក្យចាញ់មុនគេដោយលទ្ធផល ២-១ នៅទីលានពហុកីឡដ្ឋានស្ដាតចាស់។ យ៉ាងណាមិញជើងទី២នេះ ក្រុមទាំងពីរ ក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីទប់ទល់គ្នានៅលើទឹកដីក្រុមភ្នំពេញក្រោនវិញផងដែរ ។ បច្ចុប្បន្នភ្នំពេញក្រោន កំពុងឈរកៅអីលេខ៦ បណ្ដោះអាសន្នមាន ១៩ពិន្ទុតែទើបប្រកួតបាន ១២លើកឈ្នះ៥ ស្មើ៤ និងចាញ់៣ ។ រីឯក្រសួងការពារជាតិ បន្ដរក្សាកៅអីលេខ២ ដោយ ១៣ប្រកួតឈ្នះ១០ ស្មើ១និងចាញ់២ មាន ៣១ពិន្ទុ៕

13866829_1211718022213428_199084778_n

អត្ថបទ៖ មករា

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ