ពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិកនឹងចាប់ផ្តើមនៅថ្ងៃទី៥ សីហា ប៉ុន្តែអវត្តមានតំណាងរាជរដ្ឋាភិបាលកម្ពុជា

រីយ៉ូ៖ នាថ្ងៃទី៥ ខែសីហា ឆាប់ៗខាងមុខនេះ ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវក្ដៅនៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល នឹងចាប់ផ្ដើមបើកការប្រកួតរបស់ខ្លួនហើយ ខណៈដែលឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ដែលជាតំណាងរាជរដ្ឋាភិបាលកម្ពុជានឹងមិនបានអញ្ជើញចូលរួមនោះឡើយ ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិកានៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

13775759_868143743289843_8688783499192228193_n

ឯកឧត្តម វ៉ាត់ ចំរើន នាយបេសកកម្មដែលអមដំណើរឯកឧត្តមរដ្ឋមន្ត្រីថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានោះ មានប្រសាសន៍ឲ្យដឹងថា៖ «ប្រតិភូកីឡាកម្ពុជារួមមាន អត្តពលិក មន្ត្រីរដ្ឋបាលពេទ្យ និងបច្ចេកទេស និងតំណាងរាជរដ្ឋាភិបាលសរុបមាន ១៩ នាក់ក្នុងនោះ មានកីឡាចំនួន ៤ ប្រភេទគឺហែលទឹក អត្តពលកម្ម តេក្វាន់ដូ និងកីឡាចំបាប់ ដែលមានអត្តពលិកសរុបចំនួន ៦ នាក់ និងគ្រូបង្វឹក ៤ នាក់»។ លោកបន្តថា៖« ចំណែកតំណាងរាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជាគឺលោកហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មិនបានអញ្ជើញទៅចូលរួមតាមការអញ្ជើញនោះទេ ដោយលោកមានភារៈកិច្ចជាប់រវល់ខ្លាំង នៅក្នុងប្រទេសកម្ពុជា»។ ជាមួយគ្នានេះផងដែរ ឯកឧត្តមថោង ខុន ធ្លាប់បានមានប្រសាសន៍នៅពេលជូនដំណើរក្រុមកីឡាករការិនីកម្ពុជាថា៖ «ក្នុងនាមខ្ញុំជាតំណាងប្រតិភូរបស់ព្រះរាជាណាចក្រកម្ពុជា ខ្ញុំនឹងជំរុញលើកទឹកចិត្តព្រមទាំងត្រៀមយុទ្ធសាស្ត្រល្អៗ ដើម្បីដណ្តើមយកមេដាយជូនជាតិមាតុភូមិ»។

IMG_7958 ឯកឧត្តមបានបន្តថា ចំនួនអត្តពលិកទៅចូលរួមប្រកួត និងប្រតិភូកម្ពុជា មានចំនួនក្រោមមធ្យមបើប្រៀបធៀបក្នុងតំបន់អាស៊ាន ប៉ុន្តែមានចំណាត់ថ្នាក់នៅពីលើប្រទេសមួយចំនួនផងដែរ។ ទាក់ទងទៅនឹងក្តីរំពឹងពីលទ្ធផលផ្សេងៗ ឯកឧត្តមបានអះអាងថា៖ «ខ្ញុំមានសង្ឃឹមទទួលបានជ័យលាភី ប៉ុន្តែការប្រកួតប្រជែងកម្រិតខ្ពស់ថ្នាក់អូឡាំពិក មិនងាយស្រួលក្នុងការយកមេដាយនោះឡើយ»៕

IMG_7954

អត្ថបទ៖ ជីង ឡុង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ