កីឡាករ Jimmy Walker ឈ្នះជើងឯក US PGA Championship 2016

កីឡាករវាយកូនហ្គោលសញ្ជាតិ អាម៉េរិគ Jimmy Walker បានឈ្នះជើងឯកធំដំបូងក្នុងអាជីពរបស់ខ្លួនបន្ទាប់ពីបានឈ្នះជើងឯក US PGA Championship នៅ Baltusrol កាលពីម្សិលមិញនេះ។

កីឡាករវ័យ ៣៧ ឆ្នាំរូបនេះធ្វើបាន  bogey-free three-under-par 67 ដើម្បីយកឈ្នះលើកីឡាករលំដាប់លេខ ១ ពិភពលោក អូស្រា្តលី Jason Day។

កីឡាករអាម៉េរិគមួយរូបទៀតគឺ Daniel Summerhays ទទួលបានលេខ ៣ ដែលធ្វើបាន 10 under ខណៈជើងឯក Open កីឡាករ Henrik Stenson បានត្រឹមលេខ ៧ តេប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា នេះជាលើកដំបូងតាំងពីឆ្នាំ ២០១១ មក ដែលការប្រកួតពានរង្វាន់ធំៗត្រូវឈ្នះដោយកីឡាករដែលឈ្នះពានធំដំបូង។

កីឡាករសញ្ជាតិ អង់គ្លេស Danny Willett ឈ្នះជើងឯក Masters កាលពីខែមេសារ, កីឡាករសញ្ជាតិ អាម៉េរិគ Dustin Johnson ឈ្នះជើងឯក US Open កាលពីខែមិថុនា, និងកីឡាករសញ្ជាតិ ស៊ុយអែត Stenson ឈ្នះជើងឯក Claret Jug ២ សប្តាហ៍មុននេះ៕

Jimmy 1

Jimmy

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ