ក្លឹប Wolves ទិញខ្សែការពាររបស់ក្លឹប Atletico Madrid

ក្លឹប Wolves បានចុះកុងត្រាទិញខ្សែការពាររបស់ក្លឹប Atletico Madrid កីឡាករ Silvio ក្នុងតម្លៃបិទជិត។

កីឡាករវ័យ ២៨ ឆ្នាំ សញ្ជាតិ ប៉ទុយហ្គាល បានចុះកុងត្រារយៈពេល ១ ឆ្នាំជាមួយក្លឹបដែលលេងនៅ Championship club ជាមួយនឹងលក្ខខណ្ឌក្នុងការបន្តនៅឆ្នាំទី២។

កីឡាករ Silvio កាលពីរដូវកាលមុនបានចំណាយពេលនៅជាមួយក្លឹប Benfica ក្នុងលក្ខខណ្ឌខ្ចីជើងផងដែរ។

គួរបញ្ជាក់ផងដែរថា ក្លឹប Wolves ទើបតែតែងតាំងអ្នកចាត់ការទូទៅសញ្ជាតិ អ៊ីតាលី Walter Zenga កាលពីពេលថ្មីៗនេះបន្ទាប់ពីបានចែកផ្លូវជាមួយលោក Kenny Jackett៕

Silvio

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ