អត្តពលិកអូឡាំពិកទទួលបានទូរសព្ទ Galaxy S7 ម្នាក់មួយគ្រឿងពីក្រុមហ៊ុន Samsung

រីយ៉ូ៖ ក្រុមហ៊ុនផលិតបរិក្ខាអេឡិចត្រូនិចដ៏ធំរបស់កូរ៉េ Samsung ដែលបានក្លាយជាដៃគូឧបត្ថម្ភផ្លូវការនៅក្នុងព្រឹត្តិការណ៍កីឡាកអូឡាំពិកពិភពលោកឆ្នាំ២០១៦ នាទីក្រុងរីយ៉ូប្រទេសប្រសុីលនោះ បានផ្តល់ជូននូវទូរសព្ទស៊េរីថ្មីជំនាន់ចុងក្រោយរបស់ខ្លួនម៉ាក Galaxy S7 ម្នាក់មួយគ្រឿងដល់បណ្តាអត្តពលិកជាច្រើនពាន់នាក់ដែលបានធ្វើដំណើរមកចូលរួមប្រកួតក្នុងមហាព្រឹត្តិការណ៍ដ៏ធំបំផុតនេះ។

13900591_1243897155621092_1942756329_n

ជាមួយគ្នានេះ ក្រុមអត្តពលិកកម្ពុជាទាំង៦ រូបក៏បានទទួលកាដូនេះម្នាក់មួយគ្រឿងដែរ ប៉ុន្តែវាមិនត្រូវបានផ្តល់ជូនដល់គណៈប្រតិភូដឹកនាំ និងមន្ត្រីដែលអមដំណើរទៅចូលរួមនោះទេ។ ខណៈនេះដែរ ក្រុមកីឡាករ កីឡាការិនីកម្ពុជា ក៏បានត្រៀមខ្លួនដើម្បីចាប់ផ្តើមចូលហ្វឹកហាត់បន្ទាប់ពីបានធ្វើដំណើរទៅដល់ទីក្រុងដ៏ស្រស់ស្អាត និងជាឋានសួគ៌ទេសចរណ៍របស់ប្រទេសនេះកាលពីម្សិលមិញរួចមក៕

អត្ថបទៈ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ