US PGA Championship 2016: កីឡាករ Rory McIlroy ធ្លាក់ចេញពីការប្រកួត US PGA

កីឡាករ Rory McIlroy ត្រូវបានធ្លាក់ចេញពីការប្រកួតពាក់កណ្តាលផ្លូវនៃកម្មវិធី US PGA Championship ជាលើកដំបូងនៅក្នុងអាជីបរបស់ខ្លួនខណៈកីឡាករ Robert Streb និងកីឡាករ Jimmy Walker កំពុងតែនាំមុខនៅតារាងពិន្ទុនៅ Baltusrol។

កីឡាករសញ្ជាតិ អែកឡង់ខាងជើង McIlroy ដែលជាជើងឯក US PGA ២ដង ក្នុងកាប្រកួត ៧ ដងត្រូវបានធ្លាក់ចេញពីការប្រកួតដោយធ្វើបានតែ one-under 69។

កីឡាករការពារដំណែងជើងឯក Jason ធ្វើបាន birdies ៨ ដោយទទួលបាន 65 ដើម្បីរកបាន seven under។

ចំណែកឯកីឡាករលេខ ១ សញ្ជាតិ អូស្រ្តាលី កំពុងតែស្មើគ្នាជាមួយកីឡាករសញ្ជាតិ អាហ្សង់ទីន Emiliano Grillo (67) ស្របពេលដែលជើងឯក Open កីឡាករ Henrik Stenson របស់ស៊ុតអែតទទួលបាន three-under 67 ៕

Rory Mcllroy

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ