ក្លឹប Wolves តែងតាំងអតីតខ្សែប្រយុទ្ធជម្រើសជាតិ អីុតាលី ជាគ្រូបង្គោលថ្មី

ក្លឹប Wolves បានតែងតាំងអតីតខ្សែប្រយុទ្ធជម្រើសជាតិ អ៊ីតាលី Walter Zenga ជាគ្រូបង្គោលថ្មីរបស់ពួកគេ។

លោក Zenga ដែលលេងបាន ៥៨ ប្រកួតឲ្យជម្រើសជាតិ ធ្លាប់ដឹកនាំក្លឹប Catania, Palermo និង Sampdoria ហើយកាលពីពេលថ្មីៗនេះលោកក៏បានដឹកនាំក្លឹប Al-Shaab នៅអារ៉ាប់រួម។

គ្រូបង្គោលវ័យ ៥៦ ឆ្នាំរូបនេះចូលកាន់ដំណែងជំនួសលោក Kenny Jackett ដែលបានចាកចេញពីក្លឹបកាលពីពេលថ្មីៗនេះ។

អ្នកគ្រប់គ្រងលោក Jeff Shi បាននិយាយថាគោលដៅរបស់លោក Zenga គឺ”ឡើងមកកាន់លីកកំពូលនៃប្រទេស អង់គ្លេស Premier League វិញ”

លោកបានបន្ថែមថា: “លោក Walter គឹមានគោលដៅវែងឆ្ងាយទៅលើបាល់ទាត់ ព្រមទាំងព្រមលះបង់ដើម្បីទទួលបានភាពជោគជ័យ។”

លោក Zenga នឹងចាប់ផ្តើមការដឹកនាំជាផ្លូវការនៅថ្ងៃច័ន្ទក្នុងការប្រកួតមិត្តភាពកម្តៅសាចើដុំជាមួយក្លឹប Swansea City នៅ Molineux៕

Walter Zenga

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ