Rogers Cup: កីឡាករ Gael Monfils យកឈ្នះកីឡាករ Milos Raonic នៅទីក្រុង Toronto

កីឡាករសញ្ជាតិ បារាំង Gael Monfils បានយកឈ្នះលើកីឡាករ សញ្ជាតិ កាណាដា Milos Raonic នៅក្នុងការប្រកួត Rogers Cup ដើម្បីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយជួបជាមួយកីឡាករ លំដាប់លេខ ១ ពិភពលោក Novak Djokovic។

កីឡាករ Monfils វ័យ ២៩ ឆ្នាំបានយកឈ្នះកីឡាករលំដាប់លេខ ៤ នឹងជាជើងឯករង Wimbledon ក្នុងលទ្ធផល 6-4 6-4 នៅទីក្រុង Toronto។

រីឯកីឡាករលំដាប់លេខ ១ Djokovic ទោះបីជាធ្វើមិនសូវបានល្អដោយបង្កឲ្យមាន unforced errors  ៣៣ ដង ក៏ពិតមែនតែកីឡាកររូបនេះនៅតែអាចយកឈ្នះលើកីឡាករ សញ្ជាតិ ឆេក Tomas Berdych ក្នុងលទ្ធផល  7-6 (8-6) 6-4។

Gael Monfils

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ