អតីតខ្សែប្រយុទ្ធជម្រើសជាតិ អីុតាលី គ្រោងទៅលេងនៅ Chinese Super League ក្នុងវ័យ ៤៣ឆ្នាំ

អតីងខ្សែប្រយុទ្ធក្រុមជម្រើសជាតិ អ៊ីតាលី កីឡាករ Christian Vieri គ្រោងនឹងវិលត្រលប់ចូលទីលានប្រកួតវិញនៅវ័យ ៤៣ ឆ្នាំ នៅលីកកំពូលនៃប្រទេស ចិន Chinese Super League ក្រោយចូលនិវត្តន៍ ឆ្នាំ ២០០៩។

កីឡាករ Vieri ដែលបានចូលនិវត្តន៍ពីបាល់ទាត់កាលពីឆ្នាំ ២០០៩ គឺជាកីឡាករដែលមានតម្លៃខ្លួនជាងគេលើពិភពលោកនៅពេលដែលកីឡាកររូបនេះផ្ទេរពីក្លឹប Lazio ទៅក្លឹប Inter Milan ក្នុងតម្លៃ £32m។

កីឡាកររូបនេះរកបាន ១០៣ គ្រាប់ក្នុងការបង្ហាញខ្លួន ១៤៣ ប្រកួតឲ្យក្លឹប Inter ព្រមទាំងបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិបាន ៤៩ ប្រកួត រកបាន ២៣ គ្រាប់ផងដែរ។

កីឡាកររូបនេះបានសសេរលើបណ្តាញសង្គម Instagram របស់ខ្លួន ថា៖ “ដំណឹងពិសេស Bobo ត្រលប់មកវិញហើយ។ ខ្ញុំសម្រេចចិត្តទៅលើនៅប្រទេសចិន។”

គួបញ្ជាក់ផងដែរថា កីឡាករ ខ្សែប្រយុទ្ធសញ្ជាតិ ប្រ៊េលស៊ីល Hulk ក្លាយជាកីឡាករថ្លៃជាងគេដែលមានតម្លៃ £46.1លាន ក្នុងការផ្ទេរទៅលេងនៅក្លឹប Shanghai SIPG កាលពីខែ មិថុនាកន្លងទៅ ដោយក្លឹបនៅប្រទេសចិនចំណាយជិត £200លាន ក្នុងទីផ្សារដោះដូរកីឡាករកន្លងមក៕

Christian Vieri

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ