សារព័ត៌មានបរទេសចុះផ្សាយព្រោងព្រាតអំពីជ័យជម្នះរបស់គោព្រៃកម្ពុជាលើក្រុមតោសិង្ហបុរី!

ភ្នំពេញ៖ បណ្តាញសារព័ត៌មានកីឡាបរទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍បាននាំគ្នាចាប់អារម្មណ៍ និងចុះផ្សាយព្រោងព្រាតអំពីជ័យជម្នះស្ទើរតែមិនគួរឱ្យជឿរបស់ក្រុមគោព្រៃកម្ពុជាដែលបានយកឈ្នះលើក្រុមតោសិង្ហបុរីក្នុងលទ្ធផល ២-១ កាលពីយប់ថ្ងៃទី២៨ ខែកក្កដា កន្លងទៅនេះ។

Cambodia 2-1 Singapore

គេហទំព័រ FourFourTwo បានលើកឡើងថា បើទោះបីជាក្រុមតោអាស៊ានមួយនេះបានព្យាយាមដាក់សម្ពាធលើក្រុមកម្ពុជាយ៉ាងណាក៏ដោយក៏ពួកគេមិនអាចទទួលបានគ្រាប់បាល់ជ័យជម្នះលើក្រុមដែលកំពុងឈរនៅក្នុងចំណាត់ថ្នាក់ទី១៨០ នៃតារាងចំណាត់ថ្នាក់បាល់ទាត់ពិភពលោក (Football World Ranking) នេះបានឡើយ។ គេហទំព័រនេះបានបន្ថែមថា ក្រុមសិង្ហបុរីបានបាត់បង់សំណាង និងឱកាសជាច្រើនដង ខណៈដែលក្រុមកម្ពុជាបានបំប៉ោងសំណាញ់ទីរបស់ខ្លួនរហូតដល់ទៅ២គ្រាប់នៅក្នងតង់ទី១ នោះ ហើយវាជាអ្វីដែលបានធ្វើឱ្យក្រុមជម្រើសជាតិសិង្ហបុរីឈឺចាប់មិនតិចឡើយ ព្រោះនៅទីបំផុតក្រុមកម្ពុជាដែលសមាជិកតែ១០ នាក់បានបង្កើតកំណត់ត្រាឈ្នះលើក្រុមជើងខ្លាំងមួយនៅក្នុងតំបន់អាសុីអាគ្នេយ៍ ខណៈដែលកម្ពុជាមិនដែលទទួលបានលទ្ធផលស្មើ ឬឈ្នះឡើយនៅក្នុងជំនួបជាមួយសិង្ហបុរីក្នុងរយៈពេល៤៤ ឆ្នាំកន្លងមក។

13419180_1751447138426120_4741872977713601821_n

ចំណែកឯគេហទំព័រ todayonline ឯណោះវិញបានស្រង់សម្តីរបស់គ្រូជំនួយរបស់ក្រុមជម្រើសជាតិសិង្ហបុរីលោក Fandi Ahmad ដែលបានពោលថា៖ «នេះជាសំណាងដ៏អាក្រក់មួយសម្រាប់យើង ដែលត្រូវរងបរាជ័យដោយសារក្រុមកម្ពុជាដែលកំពុងឈរនៅពីក្រោមយើងដល់ទៅ២២ លេខនោះ! (សិង្ហបុរីឈរនៅលេខរៀងទៅ១៥៨ នៃតារាងចំណាត់ថ្នាក់បាល់ទាត់ពិភពលោក)» ។ គ្រូបង្វឹកដែលមិនសប្បាយចិត្តចំពោះលទ្ធផលដែលក្រុមរបស់លោកទទួលបាននោះ បានបន្តថា៖ «យើងជឿជាក់ថា គ្រាប់បាល់ទី២របស់កម្ពុជាគឺ offside ប៉ុន្តែបាល់ទាត់គឺបែបនេះភាពជោគជ័យ និងបរាជ័យវានៅលាយឡំគ្នា។ យ៉ាងណាក៏ដោយ ខ្ញុំគិតថា ក្រុមកម្ពុជាមានស្មារតីប្រយុទ្ធដ៏ខ្លាំងក្លា និងធ្វើបានយ៉ាងល្អនៅក្នុងការប្រកួតនេះ!»

11147882_10153650630273255_2631735583669319684_o

គួរបញ្ជាក់ថា នេះគឺជាជ័យជម្នះលើកទី២ ហើយសម្រាប់ក្រុមជម្រើសជាតិកម្ពុជាលើក្រុមជម្រើសជាតិសិង្ហបុរី និងជាការបង្កើតប្រវត្តិសាស្រ្តថ្មីជាលើកដំបូងក្នុងរយៈពេល ៤៤ ឆ្នាំកន្លងមកនេះ ខណៈដែលពេលចុងក្រោយបំផុតដែលក្រុមជម្រេីសជាតិកម្ពុជាឈុតធំទទួលបានជ័យជម្នះលើសិង្ហបុរីនោះគឺនៅឆ្នាំ១៩៧២ ជាមួយនឹងលទ្ធផល ៣-០ នៅក្នុងព្រឹត្តិការណ៍ប្រកួត Jakarta Anniversary football tournament ៕

13891790_1771284419775725_6446583583936854273_n

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ