ក្លឹប Western Uni.FC បើកសម្ភោធកីឡដ្ឋានរបស់ខ្លួនជាផ្លូូវការ

ស្របពេលដែលវិស័យកីឡាបាននឹងកំពុងតែរីកលូតលាស់ជាលំដាប់ ជាក់ស្តែងកីឡាបាល់ទាត់ ដែលកំពុងតែទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទៅ។ ក្នុងនោះដែរ ក្លឹបបាល់ទាត់នៅកម្ពុជាក៏បានពង្រីកការអភិវឌ្ឍន៍របស់ខ្លួន តាមរយៈការធ្វើកីឡដ្ឋានផ្ទាល់របស់ខ្លួន។ ជាក់ស្តែង ក្លឹប Western Uni.FC ក៏មានកីឡដ្ឋានផ្ទាល់របស់ខ្លួន និងបានធ្វើការសម្ភោធបើកឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥ ម្សិលមិញនេះ ក្រោមអធិបតីភាព ឯកឧត្តមវ៉ាត់ ចំរើន និងឯកឧត្តម តែ ឡូរិន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវេស្ទើន ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាច្រើនផ្សេងទៀត ចូលរួមផងដែរ ។ សូមបញ្ជាក់ផងដែរថា កីឡដ្ឋានវេស្ទើន មានអាសយដ្ឋាន ផ្លូវលេខ១៩៦៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

 

 

1

2

3

អត្ថបទ/រូបភាព៖ បារាំង

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ