លីគកំពូលកម្ពុជា៖ សប្ដាហ៍នេះមាន ៤គូសុទ្ធសឹងជាគូដែលគួរឲ្យចាប់អារម្មណ៍!

ភ្នំពេញ៖ កម្មវិធីប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា បានឈានដល់សប្ដាហ៍ទី១៤ ហើយ ខណៈក្រុមបឹងកេតអង្គរកំពុងឈរកំពូលតារាងជាបណ្ដោះអាសន្ន ហើយសប្ដាហ៍នេះនឹងមាន ៤ប្រកួត សុទ្ធសឹងជាគូគួរឲ្យចាប់អារម្មណ៍ ដោយក្រុមបឹងកេតអង្គរ ត្រូវជួបក្រុម Cambodian Tiger, ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ជួបក្រុមស៊ីម៉ាក់, ក្រុមភ្នំពេញក្រោន ជួបក្រុមក្រសួងការពារជាតិ និងក្រុមណាហ្គាវើល ជួបក្រុមអាស៊ីអឺរ៉ុប ។

13631456_1315783201782534_2721396323504393647_n

សម្រាប់ថ្ងៃទី៣១ ខែកក្កដាស្អែកនេះ ក្រុមកំពូលតារាងបឹងកេត ត្រូវជួប Cam-Tiger ។ ការប្រកួតនេះអាចនឹងមានភាពតានតឹងបន្ដិចថ្វីត្បិតជើងទី១ ក្រុមបឹងកេត បានយកឈ្នះដោយលទ្ធផល ២-១ ក៏ដោយ ។ ក្រុមបឹងកេតមិនអាចចាញ់មួយប្រកួតណាឡើយក្នុងចំណោមចំនួនប្រកួតដែលនៅសល់ដើម្បីរក្សាកៅអីកំពូលតារាង និងឈានទៅលើកពាននៅរដូវកាលនេះ ។ រីឯ Cam-Tiger ក៏ត្រូវការ ៣ពិន្ទុចាំបាច់គ្រប់ការប្រកួត ដើម្បីប្រជែងចំណាត់ថ្នាក់លេខ៣ ជាមួយ ៣ក្រុមផ្សេងទៀត ដែលមានពិន្ទុប្រកៀកប្រកិតគ្នាខណៈឱកាសដណ្ដើមជើងឯកអស់ទៅហើយ ព្រោះបឹងកេតអង្គរមាន ៣៤ពិន្ទុ រីឯ Cam-Tiger ទើបមាន ២០ពិន្ទុប៉ុណ្ណោះ ។

13880194_1231870743524684_9011014479334182043_n

រីឯមួយប្រកួតទៀត ដែលប្រកួតថ្ងៃជាមួយគ្នា គឺក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ជួបស៊ីម៉ាក់ ។ កាលពីជើងទី១ក្រុមទាំងបានប្រកួតស្មើគ្នា ២-២ ប៉ុន្ដែជំនួបថ្ងៃស្អែកក្រុមទាំងពីរ សុទ្ធតែត្រូវការឈ្នះរៀងៗខ្លួន ដើម្បីការពារតំណែងគេចផុតពីបាតតារាង ។ បច្ចុប្បន្នក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ មាន ១១ពិន្ទុឈរលេខរៀងទី៧ ក្រោយប្រកួត ១៣លើកឈ្នះ៣ ស្មើ៥ និងចាញ់៦ ។ ចំណែកកក្រុមស៊ីម៉ាក់ ទើបមាន ៨ពិន្ទុ ឈលេខរៀងទី៨ ដោយប្រកួត ១៣លើកឈ្នះ២ ស្មើ២ និងចាញ់៩ ។

13697276_1766120370292130_4339007899283883428_n

ប៉ុន្ដែគូប្រកួតដែលគួរឲ្យចាប់អារម្មណ៍ជាងគេនោះ គឺជំនួបរវាងក្រុមភ្នំពេញក្រោន និងក្រុមក្រសួងការពារជាតិ នៅថ្ងៃទី០១ ខែសីហាដើមសប្ដាហ៍ក្រោយ ។ នេះគឺជាការប្រកួតសងសឹកមួយ ដែលអ្នកគាំទ្រកំពុងរង់ចាំទស្សនា បន្ទាប់ពីភ្នំពេញក្រោនធ្លាប់យកឈ្នះម្ចាស់ផ្ទះការពារជាតិ ២-១ កាលពីជួបគ្នាជើងទី១ ។ អ្វីដែលសំខាន់ គឺភ្នំពេញក្រោន ត្រូវការឈ្នះដើម្បីបន្ដឱកាសស្វែងរកចំណាត់ថ្នាក់លេខ៣ គ្រាដែលក្រសួងការពារជាតិ ក៏ត្រូវការឈ្នះ ដើម្បីប្រជែងតំណែងជើងឯកជាមួយបឹងកេតដែលមានពិន្ទុប្រកៀកប្រកិតគ្នានៅឡើយ ។ ឥលូវនេះភ្នំពេញក្រោន ទើបប្រកួតបាន ១២លើកឈ្នះ៥ ស្មើ៤ និងចាញ់៣ ឈរលេខរៀងទី៦មាន ១៩ពិន្ទុ រីឯការពារជាតិ ឈរលេខរៀងទី២ មាន ៣១ពិន្ទុ ។

photo_2016-07-30_08-45-38

ដោយឡែកដើមសប្ដាហ៍ក្រោយនេះដែរ ក្រុមណាហ្គាវើល ត្រូវជួបក្រុមអាស៊ីអឺរ៉ុប ។ កាលពីជើងទី១ ណាហ្គាវើល ស៊ីអាស៊ីអឺរ៉ុប តែ ១-០ប៉ុណ្ណោះ ។ ក៏មិនខុសពីក្រុមភ្នំពេញក្រោន ឬក្រុម Cambodian Tiger ដែរ គឺក្រុមណាហ្គាវើល កំពុងឈរលេខរៀងទី៣ មាន ២៤ពិន្ទុហើយពិន្ទុនេះ មិនទាន់ប្រាកដអាចការពារតំណែងលេខ៣ រហូតនោះទេ ខណៈការប្រកួតនៅសល់ ៥សប្ដាហ៍ទៀត ។ ដូច្នេះណាហ្គាវើលទាមទារឈ្នះជានិច្ច ដើម្បីការពារកៅអីលេខ៣ ក្នុងតារាង ។ ប៉ុន្ដែលោក មាស ចាន់ណា គ្រូបបង្វឹកក្រុមណាហ្គាវើល ធ្លាប់បាននិយាយថាក្រុមលោកមិនអាចធ្វេសប្រហែសមួយប្រកួតណាឡើយ សូម្បីតែជួបអាស៊ីអឺរ៉ុប ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ