លោក Arsene Wenger ចងទិញខ្សែប្រយុទ្ធដើម្បីពង្រឹងតំបន់ប្រយុទ្ធក្លឹប Arsenal

លោក Arsene Wenger កំពុងតែព្យាយាមស្វែងរកខ្សែប្រយុទ្ធដ៏ឆ្នើមដើម្បីពង្រឹងតំបន់ប្រយុទ្ធរបស់ខ្លួនត្រៀមសម្រាប់ការប្រកួត English Premier League រដូវកាលថ្មីនេះ។

ក្លឹប Arsenal បញ្ចប់រដូវកាលទៅក្នុងចំណាត់ថ្នាក់លេខ ២ កាលពីរដូវកាលមុន តែបើនិយាយពីគ្រាប់បាល់ស៊ុតបញ្ជូលទីវិញគឹនៅចាញ់ក្លឹប  Tottenham និងក្លឹប Manchester City។ ដោយសារតែមូលហេតុនេះហើយទើបលោកកំពុងតែព្យាយាមស្វែងរកខ្សែប្រយុទ្ធមុតស្រួចដើម្បីជួយក្រុម។

បច្ចុប្បន្នក្លឹប Arsenal មានកីឡាកល្អជាច្រើន ដែលក្នុងនោះកីឡាករ Theo Walcott និងកីឡាករ Alexis Sanchez សុទ្ធតែអាចលេងក្នុងតួនាទីជាខ្សែប្រយុទ្ធបាន។ ប៉ុន្តែដោយសារតែបច្ចេកទេសរបស់កីឡាករទាំងពីរល្អឥតខ្ចោះហេតុដូចនេះហើយលោក Arsene Wenger ចង់ទុកពួកគេលេងក្នងតួនាទីជាកីឡាករដែលអាចបង្កើតឱកាសដល់ និងជួយក្រុមជាង។

គួរបញ្ជាក់ផងដែរថាក្លឹប Arsenal បានចាប់អារម្មណ៍លើខ្សែឆ្នើមរបស់ក្លឹបជើងឯក Leicester City កីឡាករ Jamie Vardy ប៉ុន្តែកីឡាកររូបនេះបានសម្រេចចិត្តនៅបន្តជាមួយក្លឹបខ្លួនហើយខណៈដែលកីឡាករដែលក្លឹបចាប់អារម្មណ៍ទី ២ កីឡាករខ្សែប្រយុទ្ធ សញ្ជាតិ បារាំង Alexandre Lacazette របស់ក្លឹប Lyon តែមិនទាន់បានសម្រេចនៅឡើយទេ៕

Arsene Wenger

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Dailymail

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ