Rio 2016: កីឡាករ Marcos Baghdatis ដកខ្លួនចេញពីអូឡាំពិកដោយសាររបួសកែងដៃ

កីឡាករតេន្នីសលំដាប់លេខ ៤២ ពិភពលោក Marcos Baghdatis បានបង្ខំចិត្តដកខ្លួនចេញពីការប្រកួតនៅអូឡាំពិកនាទីក្រុង Rio ប្រទេស ប្រ៊េលស៊ីល ដោយសារតែរបួសកែងដៃ។

កីឡាករវ័យ ៣១ ឆ្នាំរូបនេះបានឈានដល់ជុំទី ៣ នៅក្នុងការប្រកួតនៅទីក្រុង ឡុង ឆ្នាំ ២០១២ ហើយគ្រោងនឹងបង្ហាញខ្លួនជាលើកទី៣ នៅទីក្រុង Rio។

នៅលើទំព័របណ្តាញសង្គមរបស់ខ្លួន អតីតជើងឯករង Australian Open ២០០៦ បានសសេរថា៖ “ប្រសិនជាខ្ញុំមិនជាសះស្បើយ ១០០% នោះ ខ្ញុំនឹងមិនចូលរួមប្រកួតអូឡាំពិកនោះទេ ពីព្រោះតែរបួសអាចជាភាពមិនយុត្តិធម៌សម្រាប់ប្រទេសខ្ញុំ។”

កីឡាករ Baghdatis នឹងបន្តព្យាបាលរបួសរបស់ខ្លួនដើម្បីឲ្យទាន់ការប្រកួត US Open ដែលចាប់ផ្តើមនៅថ្ងៃទី ២៩ សីហាខាងមុខ។

គួរបញ្ជាក់ផងដែរថា កីឡាករជើងឯករងពានរង្វាន់ Wimbledon កីឡាករ Milos Raonic និងកីឡាការលំដាប់លេខ ៨ ពិភពលោក  Tomas Berdych ក៏បានដកខ្លួនចេញពីការប្រកួតអូឡាំពិកផងដែរ៕

Marcos Baghdatis

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ