ហុក សុជីវ័ន (FFC) តែងតាំងជាគ្រូបង្គោលក្នុងក្រុមជម្រើសជាតិអាយុក្រោម១៩ ឆ្នាំ

លោក ហុក សុជីវ័ន ដែលជាអតីតគ្រូបង្វឹកក្រុមវេស្ទើន និងជាគ្រូជំនួយប្រចាំក្លឹបត្រាយអាស៊ី និង Albirex Niigata PP នាពេលកន្លងមកនោះត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) តែងតាំងជាគ្រូបង្គោលក្នុងក្រុមជម្រើសជាតិអាយុក្រោម១៩ ឆ្នាំ (U-19) ដើម្បីដឹកនាំក្រុមចូលរួមប្រកួតពានរង្វាន់ប្រចាំតំបន់អាស៊ាន (AFF U-19 Youth Championship 2015) នាចុងខែសីហា ខាងមុខ។ ក្រៅពីលោក ហុក សុជីវ័ន្ត ជាគ្រូបង្គោលប្រចាំក្រុមហើយនោះលោក រិទ្ធ ឌីកា ត្រូវបានតែងតាំងជាអ្នកចាត់ការក្រុម ហើយលោក ខេន សុខុម លោក ពាស សុធី និងលោក កៅ គីរី ជាគ្រូជំនួយផងដែរ ខណៈដែលលោក សួង ភារម្យ មកពីក្លឹបក្រសួងការពារជាតិជាគ្រូអ្នកចាំទី និងលោក សេង ប៉ុណ្ណា ជាពេទ្យប្រចាំការ។ សូមបញ្ជាក់ថា សហព័ន្ធបាល់ទាត់កម្ពុជានឹងបញ្ជូនឈុតយុវជនអាយុក្រោម ១៩ ឆ្នាំ( U-19 ) ចូលរួមប្រកួតក្នុងពានរង្វាន់បាល់ទាត់យុវជនប្រចាំតំបន់អាស៊ានដែលនឹងប្រារព្ធធ្វើនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវចាប់ពីថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៥ ខាងមុខនេះ។

11665497_705173932943255_1843311849879313662_n

 

 

អត្ថបទ៖ មករា

រូបភាព៖ ហុក សុជីវ័ន

មតិយោបល់

Sponsor

អត្ថបទថ្មីៗ