ក្រោយចាញ់ម៉ាឡេសុីព្រឹកមិញ ក្រុម​U-14 កម្ពុជា ត្រូវប្រកួតចុងក្រោយជាមួយឡាវ នៅថ្ងៃស្អែក

ប្រ៊ុយណេ៖ នៅថ្ងៃទី៣០ ខែកក្កដា ស្អែកនេះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៤ ឆ្នាំ ដែលកំពុងចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍  AFC U-14 Regional Festival Of Football 2016 នៅក្នុងប្រទេសប្រ៊ុយណេនឹងត្រូវជួបជាមួយក្រុមU-14 នៃប្រទេសឡាវនៅលើទីលាន  Balapan នាវេលាម៉ោង៥:០០ ល្ងាច ដែលនេះជាការប្រកួតចុងក្រោយរបស់ពួកគេមុននឹងវិលត្រលប់មកស្រុកកំណើតវិញក្រោយព្រឹត្តិការណ៍នេះបិទបញ្ចប់។

13769393_1769916916579142_3217817284254312097_n

សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ប្រកួតដែលមិនមានការដណ្តើមពានរង្វាន់នេះ ក្រុមU-14 កម្ពុជាបានឆ្លងកាត់ការប្រកួត៣ លើករួចមកហើយ ដោយនៅក្នុងនោះឈ្នះ២លើក និងចាញ់១ លើក ហើយអ្វីដែលគួរឱ្យកត់ សម្គាល់នោះគឺ ក្រុមកូនគោព្រៃមាឌល្អិតមួយក្រុមនេះ បានផ្តួលក្រុមU-14 ទីម័រខាងកើតរហូតដល់ទៅ ១១-០ ដែលជាកំណត់ត្រាដ៏ល្អមួយ មុននឹងត្រូវចាញ់ក្រុមU-14 ម៉ាឡេស៊ី ៥-១ វិញកាលពីព្រឹកមិញ។

13775429_1769916569912510_5713249061898946962_n

សូមបញ្ជាក់ថា កម្មវិធី AFC U-14 Regional Festival Of Football 2016 គឺជាប្រកួតបាល់ទាត់សម្រាប់យុវជនអាយុក្រោម១៤ ឆ្នាំជាលក្ខណៈមិត្តភាពមួយនៅក្នុងតំបន់អាសុីអាគ្នេយ៍ហើយក៏មិនមែនជាការដណ្តើមពានរង្វាន់អ្វីនោះដែរ ដោយក្រុមនីមួយៗនឹងទទួលបានមេដាយលើកទឹកចិត្តដូចៗគ្នា៕

13620258_1769916919912475_8669027365066934393_n

អត្ថបទ៖មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ