នៅថ្ងៃស្អែកនេះ ក្រុមបាល់ទាត់វ័យចំណាស់ទាំង ៧ប្រទេសនឹងប្រកួតនៅភ្នំពេញក្រោនដើម្បីជួយគន្ធបុប្ផា

ភ្នំពេញ៖ ក្រុមកីឡាករវ័យចំណាស់ដែលធ្វើដំណើរមកពីប្រទេសចំនួន៧ នឹងត្រូវប្រកួតគ្នានៅក្នុុងកម្មវិធី LKC 8th IFC International Soccer 9s Tournament 2016 ដែលនឹងធ្វើឡើងនៅលើទីលាន RSN របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោននាថ្ងៃទី៣០ ខែកក្កដា ស្អែកនេះ។ នេះជាលើកទី២ ហើយដែលក្លឹបបាល់ទាត់ភ្នំពេញក្រោនបានធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដែលត្រូវបានបង្កើតឡើងក្នុងគោលដៅដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌ ការរឹតបន្តឹងចំណងសាមគ្គីភាព ក៏ដូចជាដើម្បីស្វែងរកថវិកាមនុស្សធម៌ផងដែរ។ ដោយកាលពីលើកទី១ ត្រូវបានធ្វើឡើងនៅឆ្នាំ២០១៤ កន្លងទៅហើយសម្រាប់ឆ្នាំនេះវិញដោយមានការណែនាំពីលោក ឬទ្ធី សំណាង ដែលជាប្រធានក្លឹបភ្នំពេញក្រោនផងនោះ ថវិកាដែលប្រមូលបាននឹងត្រូវផ្តល់ជូនដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា ហើយបើតាមការឱ្យដឹងនៅពេលនេះទឹកប្រាក់ប្រមាណជាជាង ៥០០០ ដុល្លារត្រូវបានគណៈកម្មាការរៀបចំទទួលបានរួចជាស្រេច។

_MG_2853

សូមបញ្ជាក់ថា  IFC International Soccer 9s Tournament 2016  គឺជាកម្មវិធីប្រកួតបាល់ទាត់មួយសម្រាប់មនុស្សវ័យចំណាស់ដែលមានអាយុចាប់ពី៤០ ឡើងទៅ (ប៉ុន្តែអនុញ្ញាត្តឱ្យមានសមាជិក ២នាក់ដែលមានអាយុចាប់ពី៣៧ ឆ្នាំឡើងទៅ) ដោយក្រុមនីមួយៗត្រូវមានសមាជិកចំនួន ៩រូប។ ការប្រកួតនេះបានធ្វើឡើងចំនួន ៧ដងរួចមកហើយនៅតាមបណ្តាប្រទេសមួយចំនួនដូចជានៅម៉ាឡេស៊ី ថៃ កម្ពុជា ចិន ខណៈដែលនាឆ្នាំ២០១៦ នេះមានការចូលរួមពីសំណាក់ក្រុមចំនួន ១៨ ដោយចែកចេញជា ៤ ពូលដោយត្រូវប្រកួតជម្រុះតាមពូលនីមួយៗ ដើម្បីទទួលបានសិទ្ធិឡើងទៅវគ្គបន្តទៀត ដែលព្រឹត្តិការណ៍នេះនឹងត្រូវធ្វើឡើងពេញមួយថ្ងៃទី៣០ ខែកក្កដា តែម្តង៕

7th-ifc-9-a-side-tournament-in-kota-kinabalu-edit2

 

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ