MCL សប្តាហ៍ទី១ ក្រសួងការពារជាតិ ចាញ់ ក្រុមបឹងកេតអង្គរ

ចូលមកដល់សប្តាហ៍ទី៣នៃលីកកំពូលកម្ពុជា មិត្តហ្វូនខេមបួឌានលីក ឆ្នាំ២០១៥ នាថ្ងៃពុធនេះ មានការប្រកួតបីគូផងដែរ ក្នុងនោះក្លឹបក្រសួងការពារជាតិ បើកទ្វារកីឡដ្ឋានស្តាតចាស់របស់ខ្លួន ស្វាគមន៍ក្លឹបបឹងកេតអង្គរ។ ការវាយសម្រុកគ្នាទៅវិញទៅមកនៅតង់ទី១ ក្រុមទាំងពីរមិនអាចធ្វើអ្វីគ្នាបាន រហូតដល់តង់ទី២ នាទីទី៤៦ ដោយសារតែកុហុសរបស់ខ្សែការពារធ្វើឲ្យកីឡាករពាក់ស្លាកលេខ៩៩ Gbenga រកបានគ្រាប់បាល់នាំមុខ។ ២នាទីក្រោយមកនៅនាទីទី៤៨ កីឡាករ ឃួន ឡាបូរ៉ាវី បញ្ជូនបាល់យ៉ាងល្អទៅឲ្យកីឡករ Gbenga ហើយកីឡាកររូបនេះក៏រកបានគ្រាប់ទី២ របស់ខ្លួនឱ្យក្លឹបបឹងកេតអង្គរ។ ចំណែកគ្រាប់ទី៣ របស់ក្លឹបបឹងកេតអង្គរ រកបានដោយកីឡាករប្រធានក្រុម នៅនាទីទី៨៥ ក្រោយមិត្តរួមក្រុមទែតបាល់ប៉ះរបាទី កីឡាករ ឃួន ឡាបូរ៉ាវី បានបន្ថែមគ្រាប់ទី៣ ឲ្យក្លឹបបឹងកេតអង្គរទទួលបាន៣ ពិន្ទុ។ ចប់ការប្រកួតបឹងកេតអង្គរ យកឈ្នះក្រសួងការពារជាតិ ក្នុងលទ្ធផល ០-៣។ ចំពោះលទ្ធផលពីរ គូទៀតមាន៖

ក្លឹប Western Uni. FC ស្មើ ក្លឹបបៀលប្រាយយូណាយធីត ២-២ នៅកីឡដ្ឋានWestern Uni. FC ចំណែកឯ

ក្លឹបគីរីវង្សសុខសែនជ័យ ចាញ់ ក្លឹបអគ្គស្នងការនគរបាលជាតិ ១-៣ នៅមជ្ឈមណ្ឌលជាតិបាទី៕

3

2

1

អត្ថបទ/រូបភាព៖ បារាំង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ