កម្ពុជាគ្រោងនឹងបញ្ជូនកីឡាករ៥ រូបទៅប្រកួតប្រណាំងកង់នៅសិង្ហបូរី

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាឯកឧត្តមហង់ ជួនណារ៉ុន បានឯកភាពជាផ្លូវការហើយក្នុងការបញ្ជូនកីឡាប្រណាំងកង់កម្ពុជាមួយក្រុមទៅចូលរួមប្រកួតជាលក្ខណៈបណ្ដាក់នៅប្រទេសសិង្ហបូរី។

13718750_865003320270552_5261864926825255444_n

លោកយឹម សុខុម ជាគ្រូបង្វឹកកង់ជម្រើសជាតិ និងជាប្រតិភូដឹកនាំទៅប្រកួតនៅសិង្ហបូរីបានឲ្យដឹងថា ការប្រកួតនេះនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ ថ្ងៃទី២ ខែតុលាហើយនេះមិនមែនជាការប្រកួតកម្រិតតំបន់នោះទេព្រោះមានប្រទេសជាច្រើនទៀតក្នុងទ្វីបអាស៊ីចូលរួមដូចជាបង់ក្លាដេស និងឥណ្ឌាជាដើម។

2T2J7884

គ្រូបង្វឹករូបនេះឲ្យដឹងទៀតថាកម្ពុជានឹងបញ្ជូនកីឡាករ ៥ រូបទៅចូលរួមប្រកួតគឺ យឿន ភីយុទ្ធ, ញ៉ុល លេញ, ភួង សុភី, សេង ឃាង និង គឹម សាន ដែលក្នុងនោះមានម្នាក់ជាកីឡាករបម្រុង។

DSC03070 [800x600]

កួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតនេះមានឈ្មោះថា OCBC Cycle 2016 (SEA) Speedway Championship ដែលកីឡាករទាំងអស់នឹងត្រូវប្រកួតលើចម្ងាយផ្លូវ ៤០គីឡូម៉ែត្រ ដោយការប្រកួតនេះកីឡាករម្នាក់ៗត្រូវជិះប្រណាំង ៥គីឡូម៉ែត្របន្ទាប់មកប្ដូរកីឡាករមួយរូបទៀតហើយជិះទាល់តែគ្រប់៤០គីឡូម៉ែត្រដោយកីឡាករនៃប្រទេស ណាដល់បានទៅដល់ទីមុនគេគឺជាអ្នកដែលនឹងទទួលបានចំណាត់ថ្នាក់លេខ១ ៕

Singapore-VS-Brunei

អត្ថបទ៖

មតិយោបល់

Sponsor

អត្ថបទថ្មីៗ