Wendell Lira: ជើងឯក Fifa’s Puskas award ២០១៥ ប្រកាសចូលនិវត្តន៍ពីបាល់ទាត់

កីឡាករ Wendell Lira ដែលស៊ុតបញ្ជូលទីល្អជាងគេនៅក្នុងឆ្នាំ ២០១៥ បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ដើម្បីផ្តោតអារម្មណ៍ក្នុងការក្លាយជាកីឡាករ eSports។

កីឡាករសញ្ជាតិ ប្រ៊េលស៊ីល Wendell Lira វ័យ ២៧ ឆ្នាំ បានឈ្នះជើងឯក Fifa’s Puskas award កាលពីខែមករា ដោយយកឈ្នះកីឡាករ Lionel Messi និងកីឡាករ Carlos Tevez។

ការស៊ុតបាល់ bicycle kick ដ៏ល្អរបស់កីឡាកររូបនេះឲ្យក្រុម Goianesia នៅ Goias state championship ជាមួយក្រុម Atletico Goianiense។

មូលហេតុដែលកីឡាករ Lira ប្រកាសចូលនិវត្តន៍គឹកីឡាកររូបនេះកំពុងផ្តោតអារម្មណ៍ដើម្បីក្លាយជាកីឡាករ eSports ហើយគ្រោងនឹងបង្កើត YouTube channel ហើយកីឡាកររូបនេះបាននិយាយថា៖ “ក្តីស្រម៉ៃរបស់ខ្ញុំនឹងចង់ក្លាយជា Fifa world champion។” ក្រៅពីនេះកីឡាការរូបនេះក៏បានបញ្ជាក់ផងដែរថា បូករួមនឹងខ្លួនទទួលរងរបួសច្រើនផងនោះទើបខ្លួនសម្រេចចិត្តចូលនិវត្តន៍ពីបាល់ទាត់៕

Wendell Lira

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ