ប្រតិភូកីឡាកម្ពុជាបានចាកចេញពីមាតុភូមិឆ្ពោះទៅប្រេសុីលយប់មិញ

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវក្តៅនឹងត្រូវប្រារព្ធធ្វើចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ខាងមុខនេះ ដោយនឹងមានវត្តមានប្រតិភូកីឡា ក៏ដូចជាកីឡាករ កីឡាការិនី ជាច្រើនមុឺននាក់មកពីបណ្តាប្រទេសនានានៅទូទាំងពិភពលោកចូលរួម។

13631522_1182833238447268_7787998070024531532_n

ជាមួយគ្នានេះដែរ សម្រាប់ឆ្នាំនេះ ព្រះរាជាណាចក្រកម្ពុជានឹងបញ្ជូនអត្តពលិកចំនួន ៦ រូបដើម្បីប្រកួតប្រជែងនៅក្នុងមហាព្រឹត្តិការណ៍កីឡាដ៏ធំដែលត្រូវបានរៀបចំឡើងរៀងរាល់ ៤ ឆ្នាំម្តង និងដែលត្រូវបានធ្វើឡើងនៅក្នុងទីក្រុងរីយ៉ូ ប្រទេសប្រេសុីល។ អត្តពលិកទាំង៦ រូបបានចាកចេញពីមាតុប្រទេសនាយប់ថ្ងៃទី២៧ ខែកក្កដាម្សិមិញនេះ ដើម្បីឆ្ពោះទៅកាន់ទីកន្លែងប្រកួតដោយត្រូវធ្វើដំណើរឆ្លងកាត់ទីក្រុងឌូបៃនៃសាធារណរដ្ឋរួមមុននឹងឈប់សំចតនៅទីក្រុងរីយ៉ូដ៏ល្បីល្បាញ។

13010636_1713112068965602_8815743479486577165_n

សូមបញ្ជាក់ថា នៅក្នុងចំណោមកីឡាករ កីឡាការិនីទាំង៦ នោះមានអត្តពលិក ៥ រូបរួមមានកីឡាការិនីចំបាប់ ចូវ សុធារ៉ា, កីឡាការិនីហែលទឹក ហែម ថុនវិទិនី និងកីឡាករ ពូ សុវិជ្ជា ព្រមទាំងកីឡាការិនីរត់ប្រណាំង លី ណារី និងកីឡាករ នីកូ ហ៊ីរ៉ូស្ស៊ី សុទ្ធតែទទួលបានសិទ្ធិចូលរួមតាមរយៈការផ្តល់សិទ្ធិអនុគ្រោះពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ខណៈដែលកីឡាការិនី ស៊ន សៀវមីុ គឺជាបេក្ខភាពតែម្នាក់គត់ដែលទទួលបានសិទ្ធិចូលរួមពេញលេញបន្ទាប់ពីនាងបានឈ្នះមេដាយមាសក្នុងការប្រកួតជម្រុះនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីខែមេសាកន្លងទៅ  ហើយនេះគឺជាសមិទ្ធផលថ្មីមួយក្នុងប្រវត្តិសាស្ដ្រនៃវិស័យកីឡាកម្ពុជាដោយក្នុងរយៈពេល ៦២ឆ្នាំកន្លងមក ប្រទេសនេះមិនដែលទទួលបានសិទ្ធិផ្លូវការបែបនេះឡើយ។

13631558_1182827515114507_4226557217197658650_n

ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមការងារនៃគេហទំព័រព័ត៌មានកីឡា ខេមស្ប៉ត (CamSports) សូមជូនពរដល់ប្រតិភូកីឡា ក៏ដូចជាអត្តពលិកកម្ពុជាទាំងអស់ សូមជួបប្រទះនូវសុវត្ថិភាពក្នុងការធ្វើដំណើរ ព្រមទាំងទទួលបាននូវភាពជោគជ័យក្នុងដំណើរបំពេញបេសកកម្មជូនជាតិមាតុភូមិនេះ៕

13769440_1182827581781167_3185839915550475213_n

13680919_1182827638447828_2598515541981005177_n

13631576_1182827525114506_8128106391301792405_n

13254124_1725433041066838_2872100660551243031_n

មតិយោបល់

Sponsor

អត្ថបទថ្មីៗ