ចាន់ វឌ្ឍនាកា អរគុណទឹកចិត្តអ្នកគាំទ្រដែលតស៊ូក្រោមដំណក់ភ្លៀងដ៏ខ្លាំងពីល្ងាចមិញ

ភ្នំពេញ៖ បន្ទាប់ពីជួយក្រុមជម្រើសជាតិកម្ពុជា យកឈ្នះក្រុមសិង្ហបុរី ២-១ និងក្លាយជា Man of the match ប្រចាំការប្រកួតមិត្តភាពនេះ ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា បានសម្ដែងសេចក្ដីរំភើបក្រៃលែង ចំពោះទឹកចិត្តអ្នកគាំទ្រដ៏អស្ចាររបស់កម្ពុជាដែលបានតស៊ូក្រោមដំណាក់ភ្លៀងមិនខ្លាចប៉ះពាល់សុខភាព ឬនឿយហត់ឡើយ ។

13680930_1727077650843005_2628170959613428761_n

ខ្សែប្រយុទ្ធរកបានគ្រាប់បាល់នាំមុខសិង្ហបុរី ត្រឹមនាទីទី២០ រូបនេះ បានសរសេរសារអរគុណអ្នកគាំទ្រ នៅលើ Page Facebookផ្ទាល់ខ្លួនថា៖ «ជាដំបូង ខ្ញុំសូមអរគុណដល់អ្នកគាំទ្រដ៏អស្ចារ្យរបស់កម្ពុជាយើង ដែលនៅតស៊ូគាំទ្រផ្ដល់កម្លាំងចិត្តដល់ក្រុមទាំងមូលក្រោមដំណក់ភ្លៀងជោកជាំដោយមិនខ្លាចនឿយហត់ ឬ ប៉ះពាល់សុខភាព ។ក្រុមទាំងមូលទាំងកីឡាករ និងលោកគ្រូបង្វឹកសុទ្ធតែប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីយកជ័យជម្នះតបស្នងអ្នកគាំទ្ររបស់យើង ។ ហើយរឹតតែសោមនស្សថែមទៀតនោះ នេះជាជ័យជម្នះលើកទី២របស់ឈុតធំកម្ពុជាលើសិង្ហបុរីក្រោយពេលវីរបុរសជំនាន់មុនធ្វើបានតាំងពីឆ្នាំ១៩៧២» ។

Cambodia 2-1 Singapore

«សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំមិននឹកស្មានថាជាប់ជា Man of the Match បែបនេះទេ។អ្វីដែលខ្ញុំគិតក្នុងខួរក្បាលរបស់ខ្ញុំពេលចូលដល់ទីលានប្រកួតតគឺខិតខំឱ្យអស់ពីសមត្ថភាពដែលខ្ញុំមានទាំងប៉ុន្មានដើម្បីជ័យជម្នះរបស់ក្រុមទាំងមូលដែលតំណាងឱ្យជាតិយើង។ខ្ញុំនឹងបន្តប្រឹងប្រែងថែមទៀតដើម្បីមោទនភាពកម្ពុជាលើឆាកអន្តរជាតិ!!!» ។ នេះគឺជាសម្ដីរបស់កីឡាករ ចាន់ វឌ្ឍនាកាដែលបង្ហោះលើប្រព័ន្ធទំនាក់ទំនងសង្គមកាលពីយប់មិញ ។

13346799_1751648941739273_6628606183521586050_n

គួរបញ្ជាក់ថា មុនការប្រកួតមិត្តភាពអន្ដរជាតិរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិសិង្ហបុរីនៅលើទីលានពហុកីឡដ្ឋានជាតិម្សិលមិញ មានភ្លៀងធ្លាក់មួយមេធំ រហូតធ្វើឲ្យការប្រកួតត្រូវបានពន្យាជិត ១ម៉ោងប៉ុន្ដែថ្វីត្បិតភ្លៀងខ្លាំងយ៉ាងណា អ្នកគាំទ្ររាប់ម៉ឺននាក់ ក៏មិនបានចាកចេញពីកន្លែងអង្គុយទៅណាដែរដោយរង់ចាំទស្សនាការប្រកួតរហូតដល់ចប់ និងបានស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះជ័យជម្នះរបស់ក្រុមជម្រើសជាតិកម្ពុជាទៀតផង ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ