MCL Western Uni. FC ស្មើគ្នាជាមួយបៀលប្រាយយូណាយធីត ២-២

ការប្រកួតសប្តាហ៍ទី៣នៃមិត្តហ្វូនខេមបូឌានលីក ឆ្នាំ២០១៥(MCL)នេះ ក្រុម Western Uni. FC បានបើកការទ្វារកីឡដ្ឋានរបស់ខ្លួនទទួលស្វាគមន៍ក្រុមឈរលេខមួយក្នុងសប្តាហ៍ទី២ បៀលប្រាយយូណាយធីត កាលពីរសៀលថ្ងៃពុធនេះ។ ដោយឡែកនៅក្នុងតង់ទី១ ក្រុមWestern Uni. FC  រកបានមួយគ្រាប់នាំមុខមុនដោយកីឡាករ Matthew Osas នៅនាទីទី៣៣ យ៉ាងណាមិញនៅជិតចប់តង់ទី១ ក្រុមបៀលប្រាយយូណាយធីត តាមបានស្មើវិញ ដោយកីឡាករ Rasheed នៅនាទីទី៤៥។ ចូលដល់តង់ទី២ កីឡាករ Rasheed ដដែលបានរកគ្រាប់បាល់ទី២ នៅនាទីទី៤៧ ឱ្យក្រុមបៀលប្រាយយូណាយធីត នាំមុខបណ្តោះអាសន្នទៅលើម្ចាស់ផ្ទះ ១-២ ប៉ុន្តែទោះជាយ៉ាងណា កីឡាករ Matthew Osas ក៏បានរកគ្រាប់បាល់តាមស្មើ ក្រុមបៀលប្រាយយូណាយធីត នាទីទី៥៣ ចប់ការប្រកួតស្មើគ្នាក្នុងលទ្ធផល ២-២។

4

5

អត្ថបទ/រូបភាព៖ បារាំង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ