ក្លឹប Barcelona ទិញកីឡាករ Andre Gomes ពីក្លឹប Valencia

ក្លឹប Barcelona បានទិញយកខ្សែបម្រើកីឡាករ Andre Gomes ពីក្លឹប Valencia ក្នុងតម្លៃ 35m euros (£29.3m) ព្រមទាំងផ្តល់កុងត្រាថ្មីដល់កីឡាករ Javier Mascherano រយៈពេល ៣ ឆ្នាំបន្ថែមទៀត។

កីឡាករ Gomes វ័យ ២២ ឆ្នាំ បន្ទាប់ពីបានជួយក្រុមជម្រើសជាតិ ប៉ទុយហ្គាល ឈ្នះជើងឯកពានរង្វាន់ទ្វីបអឺរ៉ុប ២០១៦ កាលពីពេលថ្មីៗនេះ អាចនឹងមានតម្លៃខ្លួនបន្ថែម 20m euros (£16.7m) ទៅលើ add-on fees។

“ក្លឹប Barca គឺជាមានភាពទាក់ទងនឹងការលេងបាល់ទាត់របស់ខ្ញុំ” នេះជាអ្វីដែលកីឡាករ Gomes បាន។

កីឡាករ Gomes គឺជាកីឡាករទី៤ ដែលក្លឹបបានទិញនៅរដូវកាលនេះបន្ទាប់ពីបានទិញយកខ្សែការពារសញ្ជាតិ បារាំង Samuel Umtiti និង Lucas Digne ពីក្លឹប Lyon ព្រមទាំងក្លឹប Paris St-Germain កីឡាករ Denis Suarez ចុះកុងត្រាថ្មីបន្ទាប់ពីបានលេងនៅក្លឹប Villarreal បានមួយរដូវកាល៕

Andre Gomes

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ