Manchester United: កីឡាករ Zlatan Ibrahimovic ចូលហ្វឹកហាត់ជាមួយមិត្តរួមក្រុមនៅ Carrington training

កីឡាករ Zlatan Ibrahimovic បានចូលទៅហ្វឹកហាត់ជាមួយមិត្តរូមក្រុម Manchester United ជាលើកដំបូងកាលពីម្សិលមិញនេះ។

កីឡាករ Ibrahimovic បានមកដល់ទីលានហ្វឹកហាត់របស់ក្លឹប Manchester United ទីលាន Carrington training ដោយជិះរថយន្ត BMW។ កីឡាករសញ្ជាតិ ស៊ុតអែត មិនទាន់បានបង្ហាញឲ្យក្រុមនោះទេបន្ទាប់ពីបានចុះកុងត្រាជាមួយក្លឹប។

កីឡាករវ័យ ៣៤ ឆ្នាំរូបនេះអវត្តមានក្នុងដំណើរទៅកាន់ប្រទេស ចិន តែបានត្រលប់មកហ្វឹកហាត់ជាមួយក្រុមជាលើកដំបូងជាមិត្តរូមក្រុមដែលមានដូចជាកីឡាករ Marouane Fellaini, Bastian Schweinsteiger, Morgan Schneiderlin និងកីឡាករ Anthony Martial។

ការចូលរហ្វឹកហាត់របស់កីឡាកររូបនេះអាចមានន័យថា កីឡាករ Ibrahimovic នឹងអាចបង្ហាញខ្លួនក្នុងការប្រកួតជាមួយក្លឹប Galatasaray នាថ្ងៃសៅរ៍ខាងមុខនេះ៕
36A1A2D000000578-3710398-image-a-19_1469615838307

36A21F0A00000578-3710398-image-a-20_1469616545161

36A30A1600000578-3710398-image-m-13_1469629604445

36A144E900000578-0-image-m-6_1469609995126

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ