អត្តពលិកកម្ពុជាហ្វឹកហាត់ខ្លាំងជាងមុនទ្វេដងដើម្បីត្រៀម Asian Beach Games នៅវៀតណាម

ភ្នំពេញ៖ ពេលនេះកីឡាករ និងកីឡាការិនីនៃប្រភេទកីឡាចំនួន ៤ របស់កម្ពុជាកំពុងតែសម្ងំហ្វឹកហាត់នៅក្នុងប្រទេសវៀតណាមដើម្បីត្រៀមខ្លួនចូលរួមប្រកួតព្រឹត្តិការណ៍កីឡាឆ្នេរខ្សាច់អាស៊ី (Asia Beach Games) នៅទីក្រុងដាណាំងប្រទេសវៀតណាមនាពេលខាងមុខនេះ។ កីឡាទាំង ៤ ប្រភេទនោះរួមមានកីឡាប្រណាំងកង់, អត្តពលកម្ម, បាល់ទះឆ្នេរខ្សាច់ និង វ៉ូវីណាម ។

លោកសំ សុខយី អនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាដែលជាប្រធានប្រតិភូរបស់កម្ពុជាសម្រាប់ការហ្វឹកហាត់នេះបានរាយការណ៍ពីប្រទេសវៀតណាមមកថា ការហ្វឹកហាត់មានលក្ខណៈស្វិតស្វាញ និងធ្ងន់ធ្ងរជាងការហ្វឹកហាត់នៅក្នុងប្រទេស។ លោកបន្តថានៅក្រៅប្រទេសបញ្ហាវិន័យមានភាពងាយស្រួលក្នុងការគ្រប់គ្រងណាស់ ដោយសារតែពួកគេមិនហ៊ានដើរលេងផ្ដេសផ្ដាសនោះទេ ពោលគឺក្រោយពេលហាត់ចប់អត្តពលិកម្នាក់ៗបានចូលសម្រាកវិញភ្លាម។

13664755_1097345743687166_1293912973_n

ចំពោះកម្មវិធីហាត់វិញនោះលោកឲ្យដឹងថាសម្រាប់ប្រភេទកីឡាវ៉ូវីណាមដែលទទួលខុសត្រូវបង្ហាត់ដោយគ្រូជនជាតិវៀតណាមនោះចាប់ផ្តើមពីម៉ោង ៥:៣០នាទីព្រឹកដល់ម៉ោង ៦:៣០នាទីដែលជាកម្តៅសាច់ដុំហើយចាប់ពីម៉ោង៨:០០ ដល់ម៉ោង១០:០០ ព្រឹក និងពីម៉ោង២:០០ ដល់ម៉ោង៤:០០ រសៀលគឺត្រូវហាត់លើផ្នែកបច្ចេកទេស។

13650598_1097616370326770_2015687129_n

ចំណែកប្រភេទកីឡាអត្តពលកម្មដែលទទួលខុសត្រូវបង្ហាត់ដោយគ្រូជនជាតិវៀតណាមដែរនោះ ចាប់ផ្តើមពីម៉ោង ៧:០០ ទៅ៩:០០ ព្រឹក ដើម្បីកម្តៅសាច់ដុំដោយពួកគេត្រូវរត់ជុំវិញទីលាន ហើយពីម៉ោង ៤:០០ ដល់ម៉ោង ៦:០០ ល្ងាចហាត់រត់ និងហែលទឹកដើម្បីបន្ធូរសាច់ដុំ។

13644096_1097346173687123_1669282526_n

រីឯកីឡាប្រណាំងកង់ដែលទទួលខុសត្រូវបង្ហាត់ដោយគ្រូជនជាតិរុស្ស៊ីបានចាប់ផ្តើមពីម៉ោង ៧:៣០ដល់ម៉ោង១០:៣០ ដោយពួកគេត្រូវជិះកង់ក្នុងចម្ងាយផ្លូវ ៨០គីឡូម៉ែត្រ លុះពីម៉ោង ៤:០០ ដល់៦:០០ ល្ងាច កីឡាករត្រូវជិះកង់ហាត់ក្នុងមណ្ឌលហ្វឹកហាត់វិញម្តង។

ដោយឡែក សម្រាប់កីឡាបាល់ទះលើឆ្នេរខ្សាច់ដែលទទួលខុសត្រូវបង្ហាត់ដោយគ្រូជនជាតិវៀតណាមនោះហាត់ក្នុងពេលថ្ងៃត្រង់ពីម៉ោង ១០:០០ ដល់ ១២:០០ និងល្ងាចពីម៉ោង៤:០០ ដល់ម៉ោង ៦:០០ ល្ងាច៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ