ក្រោយឈ្នះហ្វីលីពីន និងទីម័រ ក្រុមU-14 កម្ពុជាត្រូវជួបក្រុមម៉ាឡេស៊ីនៅព្រឹកស្អែក

ប្រ៊ុយណេ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៤ ឆ្នាំ ដែលកំពុងចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍  AFC U-14 Regional Festival Of Football 2016 នៅក្នុងប្រទេសប្រ៊ុយណេនឹងត្រូវជួបជាមួយក្រុមU-14 នៃប្រទេសម៉ាឡេស៊ី នៅលើទីលាន Berakas នាវេលាម៉ោង៧ៈ៣០ ព្រឹកថ្ងៃសុក្រ ទី២៩ ខែកក្កដា ស្អែកនេះ។

13668959_1770315523205948_3646388960720905665_n

ជំនួបនេះគឺជាការប្រកួតទី៣សម្រាប់ក្រុមកម្ពុជានៅក្នុងចំណោមការប្រកួតទាំង៤ មុននឹងព្រឹត្តិការណ៍នេះត្រូវបិទបញ្ចប់នាថ្ងៃទី៣០ ខាងមុខនោះ។ គួររំលឹកថា នៅក្នុងការប្រកួតទាំង២ លើកកន្លងមក ក្រុមU-14 កម្ពុជាធ្វើបានយ៉ាងល្អដោយបានទទួលជ័យជម្នះ ៣-១ លើក្រុមហ្វីលីពីន និង ១១-០ លើក្រុមទីម័រខាងកើត។

13631384_1770315446539289_2118878411865558611_n

សូមបញ្ជាក់ថា កម្មវិធី AFC U-14 Regional Festival Of Football 2016 គឺជាប្រកួតបាល់ទាត់សម្រាប់យុវជនអាយុក្រោម១៤ ឆ្នាំជាលក្ខណៈមិត្តភាពមួយដែលមានការចូលរួមពីសំណាក់ប្រទេសចំនួន១០ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជាម្ចាស់ផ្ទះប្រ៊ុយណេ, កម្ពុជា, សិង្ហបុរី, ថៃ, វៀតណាម, ឡាវ, ហ្វីលីពីន, ទីម័រខាងកើត, ម៉ាឡេស៊ី និង មីយ៉ាន់ម៉ា ខណៈដែលក្រុមកម្ពុជាស្ថិតនៅក្នុងពូល B ជាមួយក្រុម៤ផ្សេងទៀតដែលតំណាងឱ្យប្រទេសទីម័រ, ឡាវ ហ្វីលីពីន និងម៉ាឡេស៊ី។ នៅក្នុងព្រឹត្តិការណ៍នេះដែរ មិនមានការប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រទេ ហើយក៏មិនមែនជាការដណ្តើមពានរង្វាន់អ្វីនោះដែរ ដោយក្រុមនីមួយៗនឹងទទួលបានមេដាយលើកទឹកចិត្តដូចៗគ្នា៕

13627207_1770315176539316_4204636209442630417_n

13769444_1770315329872634_8768698854448916127_n

អត្ថបទ៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ