កីឡាករប្រដាល់ Floyd Mayweather កាលពីថ្ងៃចន្ទ ត្រូវបានស្ថាប័ន WBO ដកហូតយកខ្សែក្រវាត់

កីឡាករប្រដាល់ Floyd Mayweather កាលពីថ្ងៃចន្ទ ត្រូវបានស្ថាប័នកីឡាប្រដាល់ពិភពលោកឬ WBO ដកហូតយកខ្សែក្រវាត់ពិភពលោកក្នុងទម្ងន់មធ្យម (ពី៦៤ ដល់ ៦៩ គីឡូក្រាម) ដែលរូបគេបានឈ្នះតាមរយៈការផ្តួលកីឡាករហ្វីលីពីន Manny Pacquiao កាលពីពេលកន្លងទៅ។
តាមបទបញ្ញាត្តិរបស់ WBO បានតម្រូវឲ្យកីឡាករប្រដាល់បង់ប្រាក់ ៣ ភាគរយនៃទឹកប្រាក់ដែលទទួលបានសរុបរបស់ពួកគេដើម្បីប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកមួយដែលមានចំនួនជាអតិបរមាចំនួន ២០ ម៉ឺនដុល្លារអាម៉េរិគ។ កីឡាករ Mayweather បានខកខានក្នុងការឆ្លើយតបតាមកាលបរិច្ឆេទកំណត់កាលពីថ្ងៃសុក្រសប្តាហ៍មុន សម្រាប់ការបង់ប្រាក់ចំនួន ២០ ម៉ឺនដុល្លារអាម៉េរិគដែលត្រូវបានស្នើដោយ WBO ក្រោយពីរូបគេដណ្តើមបានខ្សែក្រវាត់នេះពី Pacquiao កាលពីថ្ងៃទី២ ខែឧសភា ក្នុងទីក្រុង Las Vegas ក្នុងការប្រកួតដែលផ្តល់ប្រាក់ចំណូលដ៏ខ្ពស់បំផុតប្រមាណជា ២២០ លានដុល្លារអាម៉េរិគ។

11403374_705110792949569_7315141972277262882_n

11722306_705110909616224_8336484667284335376_o

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ