V.League 1: កាលវិភាគប្រកួតសប្តាហ៍ទី ១៧

ការប្រកួតលីកកំពូលនៃប្រទេស វៀតណាម ឬ V.League 1 បានឈានដល់សប្តាហ៍ទី ១៧ ហើយដោយក្នុងសប្តាហ៍នេះនៅថ្ងៃសៅរ៍ នឹងមានការប្រកួតចំនួនតែ ២ គួរប៉ុណ្ណោះ ខណៈ ថ្ងៃអាទិត្យ មានការប្រកួតរហូតដល់ទៅ ៥ គូរ។

សម្រាប់ការប្រកួតនៅថ្ងៃសៅរ័នេះ ក្លឹប S.Khanh Hoa នឹងត្រូវទទួលភ្ញៀវ Dong Thap ខណៈក្លឹប XSKT Can Tho ត្រូវប៉ះជាមួយក្លឹប Sai Gon ដោយការប្រកួតនេះក៏មានផ្សាយផ្ទាល់លើទូរទស្សន៍ VTV6ផងដែរ។

ចំណែកឯការប្រកួតថ្ងៃអាទិត្យវិញ ក្លឹប FLC Thanh Hoa នឹងត្រូវទទួលភ្ញៀវក្លឹប B.Binh Duong ដែលអាចនិយាយថាជាការប្រកួតធំមួយប្រចាំសប្តាហ៍នេះផងដែរ។ ការប្រកួតនេះគឹសំខាន់ចំពោះក្លឹប FLC Thanh Hoa ក្នុងការទទួលបាន ៣ ពិន្ទុ ដើម្បីបន្តដាក់សម្ពាធទៅលើក្លឹប Hai Phong ដែលបច្ចុប្បន្នកំពុងឈនៅលេខ ១ នៃតារាងពិន្ទុសរុប។

រីឯក្លឹបដែលបច្ចុប្បន្នលកំពុងឈនៅកំពូលតារាងពិន្ទុសរុប Hai Phong នឹងត្រូវទៅប្រកួតនៅទឹកដីរបស់ក្លឹប SHB Da Nang ដែលជាការប្រកួតធំប្រចាំសប្តាហ៍នេះតែម្តងដោយការប្រកួតនេះសុទ្ធសំខាន់សម្រាប់ក្លឹបទាំងពីរដោយក្លឹប Hai Phong ត្រូវការឈ្នះដើម្បីរក្សារគន្លាតពិន្ទុឲ្យនៅបានឆ្ងាយខណៈក្លឹប SHB Da Nang ត្រូវការឈ្នះដាច់ខាតដើម្បីប្រជែងយកដំណែងជើងឯកនារដូវកាល ២០១៦ ផងដែរ។ ខាងក្រោមជាកាលវិភាគសម្រាប់សប្តាហ៍ទី ១៧ នេះ៕

13692630_1188135657916516_7263185335731060441_n

អត្ថបទ៖ រិទ្ធី

ប្រភព៖ V. League 1

មតិយោបល់

Sponsor

អត្ថបទថ្មីៗ