កីឡាករ Pierre-Emerick Aubameyang នឹងបន្តនៅក្លឹប Borussia Dortmund

ក្លឹប Borussia Dortmund មានទំនុកចិត្តថាខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ខ្លួនកីឡាករ Pierre-Emerick Aubameyang នឹងបន្តនៅជាមួយក្លឹបបន្តទៀត។

កីឡាករ Aubameyang ដេលជាប់កុងត្រាជាមួយក្លឹបនៅ Bundesliga រហូតដល់ឆ្នាំ ២០២០ ត្រូវបានគេឲ្យដឹងថាមានការចាប់អារម្មណ៍ពីក្លឹប Manchester City។

ក្លឹបទាំងពីរសុទ្ធតែចូលរួមប្រកួតពានរង្វាន់ International Champions Cup នៅប្រទេសចិន ប៉ុន្តែកីឡាករវ័យ ២៧ ឆ្នាំរូបនេះមិនបានចូលរួមជាមួយក្រុមនោះទេ ដោយសារតែត្រូវត្រលប់ទៅផ្ទះវិញដើម្បីនៅជាមួយភរិយាដែលកំពុងមានផ្ទៃពោះ។

“ឥលូវនេះ Aubameyang គឺជាកីឡាកររបស់យើង។” នេះជាអ្វីដែលគ្រូបង្វឹងលោក Thomas Tuchel បាននិយាយ៖

“ខ្ញុំមានទំនុកចិត្តថាកីឡាកររូបនេះនឹងនៅបន្តទៀត។ កីឡាកររូបនេះគឺជាកីឡាករសំខាន់របស់យើង ឥលូវនេះខ្ញុំអាចនិយាយបានថារូបគេនឹងនៅបន្តប៉ុន្តែខ្ញុំមិនអាចទាយដឹងពីអនាគតនោះទេ។”

គួរបញ្ជាក់ផងដែរថាកីឡាករ Aubameyang រូបនេះរកបាន ២៥ គ្រាប់ឲ្យក្លឹប Dortmund កាលពីរដូវកាលមុន៕

_90531723_gettyimages-526777890

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ