League 1: ក្លឹប Lyon បដិសេធសំណើររបស់ក្លឹប Arsenal ក្នុងការទិញខ្សែប្រយុទ្ធ Alexandre Lacazette

ក្លឹប Lyon បានបដិសេធសំណើររបស់ក្លឹបកាំភ្លើងធំ Arsenal ក្នុងការឲ្យតម្លៃ 35m euros (£29.3m) ក្នុងការទិញយកខ្សែប្រយុទ្ធសញ្ជាតិ បារាំង Alexandre Lacazette។

កីឡាករវ័យ ២៥ ឆ្នាំរូបនេះរកបាន ២១ គ្រាប់ក្នុងការបង្ហាញខ្លួន ៣៤ ប្រកួតកាលពីរដូវកាលមុន ហើយជាប់កុងត្រាជាមួយក្លឹប Lyon រហូតដល់ឆ្នាំ ២០១៩។

ក្លឹបបានប្រកាសនៅលើបណ្តេញសង្គម Twitter របស់ខ្លួនថា៖ “កីឡាករ Lacazette គឹមិនអាចមាននណារមកជំនួសបាននោះទេ ព្រោះកីឡាកររូបនេះគឺជាកីឡាករដ៏សំខាន់ក្នុងក្រុម៕”

_90520838_alexandre_lacazette_ap

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ