F1: លោក James Allison លាលែងពីដំណែងជាប្រធានផ្នែកបច្ចេកទេសក្រុម Ferrari

ក្រុម Ferrari បានចែកផ្លូវជាមួយប្រធានផ្នែកបច្ចេកទេសលោក James Allison ហើយកាលពីពេលថ្មីៗនេះដែលនេះជាការសម្រេចព្រមព្រៀងដោយភាគីទាំងសងខាង។

លោក James Allison បានចាកចែកក្រោយរួមរស់ជាមួយក្រុម Ferrari រយៈពេល ៣ ឆ្នាំបន្ទាប់ពីបានចូលរួមក្នុងគម្រោងអភិវឌ្ឍន៍ក្រុម។

ឡានដំបូងដែលត្រូវបានធ្វើឡើងហើយក្រោមការគ្រប់គ្រងរបស់លោកបានឈ្នះ ៣ កម្មវិធីនៅក្នុងឆ្នាំ ២០១៥ ប៉ុន្តែ Ferrari នៅរដូវកាលនេះមិនទាន់ឈ្នះមួយកម្មវិធីនៅឡើយទេ។

លោក James Allison វ័យ ៤៨ ឆ្នាំ គឺអ្នកជំនាញមួយរូបនៅក្នុង Formula One ដោយមានការចាប់អារម្មណ៍ពីក្រុមជាច្រើនផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រោយការចាកចេញរបស់លោក James Allison លោក Mattia Binotto ត្រូវបានឡើងកាន់ដំណែងជានាយកផ្នែកបច្ចេកទេសជំនួស៕

_90528841_allison_vettel_2015

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ