FA Cup: ការប្រកួត FA Cup ឆ្នាំនេះនឹងអនុញ្ញាតិឲ្យក្លឹបផ្លាស់ប្តូរកីឡាករ ៤ រូប

ក្លឹបទាំងអស់នឹងត្រូវបានអនុញ្ញាតិឲ្យផ្លាស់ប្តូរកីឡាករទី ៤ ចូលប្រកួតបានក្នុងការប្រកួតបន្ថែមម៉ោងនារដូវកាលនេះក្នុងការប្រកួត FA Cup។

ច្បាប់ថ្មីនេះត្រូវបានអនុញ្ញាតិដោយ International Football Association Board កាលពីពេលថ្មីៗនេះ ដោយ ច្បាប់ថ្មីនេះនឹងអនុវត្តន៍នៅក្នុងការប្រកួតវគ្គ ៨ ក្រុមចុងក្រោយការប្រកួត FA Cup។

ប្រធាន FA លោក Martin Glenn បាននិយាយថា៖ “ការដាក់បន្ថែមកីឡាករទី ៤ ក្នុងការប្រកួតនេះត្រូវបានក្រុមការងារពិភាក្សារជាយូរណាស់មកហើយ។ វាពិតជាសំខាន់ណាស់ដែល FA រំពឹងភាពភ្ញាក់ផ្អើលនៅក្នុងការប្រកួតក៏ដូចជាអ្នកទស្សនាគាំទ្រផងដែរ។”

“ក្រៅពីនេះប្រសិនជាយើងនិយាយពីផ្នែកបច្ចេកទេសវិញ វាប្រាកដជារឿងគួរឲ្យចាប់អារម្មណ៍ក្នុងការមើលថាតើអ្នកចាត់ការទូទៅក្លឹបប្រើប្រាស់កម្លាំងថ្មីយ៉ាងណាដើម្បីធ្វើឲ្យការប្រកួតកាន់តែពិសេស និងមានប្រសិទ្ធភាពទៅលើលទ្ធផលចុងក្រោយ។”

គួរបញ្ជាក់ផងដែរថា ការប្រកួតនៅឆ្នាំនេះនឹងចាប់ផ្តើមនៅថ្ងៃសុក្រ ទី ៥ សីហា ដោយការប្រកួតជុំដំបូងចំនួន ១៨៤ ចាប់ផ្តើម៕

_90529828_gettyimages-465709268

រូបភាពដំណាង

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ