អាជ្ញាកណ្ដាល និងចៅក្រមការ៉ាតេធ្វើសិក្ខាសាលាពីច្បាប់ថ្មីៗមុនប្រកួតជ្រើសរើសជើងឯកជាតិ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែកក្កដានេះចៅក្រម ក៏ដូចជាអាជ្ញាកណ្ដាលប្រភេទកីឡាការ៉ាតេចំនួន ១៨រូបបានចូលរួមធ្វើសិក្ខាសិលាមួយមុនពេលដែលការប្រកួតជើងឯកថ្នាក់ជាតិឈានចូលមកដល់។ សិក្ខាសាលានេះមានការចូលរួមពីអ្នកឯកទេសខាងអាជ្ញាកណ្ដាល និង ចៅក្រមមកពីប្រទេសថៃចំនួន ៣ រូបដែលពួកគេបង្ហាញអំពីច្បាប់ប្រកួតថ្មីៗរបស់កីឡាការ៉ាតេដល់សិក្ខាកាមកម្ពុជាដែលបានចូលរួមនោះ។

photo_2016-07-27_10-08-09 [800x600]

លោកឡាច ច័ន្ទតារ៉ា អគ្គលេខាធិការខេមរៈសហព័ន្ធការ៉ាតេ-ដូ បានបញ្ជាក់ថាមុនពេលប្រកួតជើងឯកជាតិការ៉ាតេលោកតែងតែរៀបចំធ្វើសិក្ខាសាលាបែបនេះដើម្បីពង្រឹងសមត្ថភាព ព្រមទាំងធានានូវភាពយុត្តិធម៌ដល់កីឡាករ-កីឡាការិនីនៅពេលប្រកួត។

photo_2016-07-27_10-08-30 [800x600]

លោកបានបន្តថាការប្រកួតដែលមានគុណភាពគឺតម្រូវឲ្យអាជ្ញាកណ្ដាល-ចៅក្រមត្រូវតែយុត្តិធម៌ ដោយយល់ដឹងច្បាស់លាស់ពីនីតិវិធីនៃការប្រកួតហើយត្រូវឈរលើភាពយុត្តិធម៌ជានិច្ច។ គួរបញ្ជាក់ថាការប្រកួតការ៉ាតេជើងឯកជាតិនេះបានចាប់ផ្ដើមនៅល្ងាចថ្ងៃទី២៧ ខែកក្កដានេះ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣១ ខែកក្កដាខាងមុខនេះ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ