Cambodian Tiger FC មកស្គាល់ទឹកដីសម្រាប់ការប្រកួតថ្ងៃស្អែក

ក្លឹបបាល់ទាត់ខេមបូឌានថៃហ្គឺរ បានមកធ្វើការហ្វឹកហាត់ដើម្បីឱ្យកីឡាកររបស់ខ្លួនស៊ាុំនឹងទីលាន សម្រាប់ការប្រកួតនាថ្ងៃស្អែក ជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោនជាម្ចាស់ផ្ទះ ក្នុងជំនួបសប្តាហ៍ទី៣នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីក ឆ្នាំ២០១៥ នាល្ងាចថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៥នេះ នៅកីឡដ្ឋានRSN។

 

1

Camsports

យ៉ាងណាមិញលោក យ៉ុស៊ីដា ខេនជី( Yoshida Kenji) ជាប្រធានគ្រប់គ្រងទូទៅក្លឹបបាល់ទាត់ ខេមបូឌានថៃហ្គឺរ បានលើកឡើងថា”រដូវកាលនេះអាចនិយាយបានថាជារដូវកាលមួយដ៏ឆាប់សម្រាប់ពួកយើង តែទោះជាយ៉ាងណាយើងបានត្រៀមខ្លួនសម្រាប់រដូវកាលដ៏មមាញឹកនេះ​ ដូចនេះខ្ញុំជឿជាក់ថាក្រុមនឹងឈ្នះនៅក្នុងការប្រកួតថ្ងៃស្អែកនេះ។ កាលពីប្រកួតមុនជាមួយក្លឹបបឹងកេតអង្គរ ពួកយើងមិនបានត្រៀមខ្លួនបាន១០០% នោះទេ ប៉ុន្តែសម្រាប់ការប្រកួតនៅថ្ងៃស្អែកនេះ ទាំងគ្រូ និងកីឡាករ ទាំងអស់សុទ្ធតែត្រៀមខ្លួន១០០% ព្រមទាំងមានយុទ្ធសាស្រ្តថ្មីៗ ដើម្បីយកឈ្នះជើងឯកលីកកំពូលកម្ពុជារដូវកាលមុន ភ្នំពេញក្រោន។ សម្រាប់រដូវកាលនេះពួកយើងនឹងធ្វើយ៉ាងណាដើម្បីឲ្យបានលេងក្នុងវគ្គជម្រុះ។ ហើយប្រសិនបើថ្ងៃស្អែកនេះពួកយើងអាចយកឈ្នះក្លឹបភ្នំពេញក្រោនដែលជាជើងឯកបាននោះ ដូច្នេះគោលដៅដែលយើងចង់ឈ្នះជើងឯកនោះនឹងកាន់តែជិត”។

3

អត្ថបទ/រូបភាព៖ បារាំង

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ