ជើងខ្លាំង យ៉េន ឌីណា និង យស់ សំអាល់ អាចបង្ក្រាបអ្នកប្រដាល់ថៃបានទេនៅចុងសប្តាហ៍នេះ?

ភ្នំពេញ៖ អ្នកប្រដាល់កម្ពុជា ២ រូបគឺ យស់ សំអាល់ មកពីក្លិបឃ្លាំងមឿងកីឡា និង ជើងខ្លាំង យ៉េន ឌីណា មកពីក្លិបអប្សរាគុនខ្មែរត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃលើសង្វៀន CTN នៅរសៀលថ្ងៃទី៣០ ខែកក្កដា ខាងមុខនេះ។

យស់ សំអាល់ ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះ Sorndeang Sit Kamnanlee ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។ សំអាល់មានប្រវត្តិប្រកួតចំនួន ១២៩លើក ឈ្នះ៩៥លើក ចាញ់២៧លើកស្មើពិន្ទុ ៧លើក និង វាយគូប្រកួតឲ្យសន្លប់បានចំនួន២០លើក ។ ចំពោះអ្នកប្រដាល់ថៃSorndeang Sit Kamnalee វិញមានប្រវត្តិប្រកួតចំនួន៨៧ដងឈ្នះ៦៦ដង ចាញ់១៨ដង ស្មើពិន្ទុ ៣ ដង និង វាយគូប្រកួតឲ្យសន្លប់ ១ ដង ។សំអាល់ជាអ្នកប្រដាល់មហាកម្លាំងដែលមានកណ្ដាប់ដៃធ្ងន់ និង ស្នៀតទាត់បានល្អប៉ុន្តែកែងរបស់គេមិនអស្ចារ្យឡើយ ។ ចំពោះអ្នកប្រដាល់ថៃវិញក៏មិនអន់ដែរតែមិនដឹងថារបៀបវ៉ៃរបស់គេយ៉ាងណាៗនោះទេ ។ តែមន្ត្រីផ្គូរផ្គងរបស់ CTN បាននិយាយថាពួកគេមានសមត្ថភាពប្រហាក់ប្រហែលគ្នា។

Yos-Sam-Al-[800x600]

ចំណែក យ៉េន ឌីណាវិញ ត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ Fanamchhai Por Mongkhun Thap ។ អ្នកប្រដាល់ទាំង ២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។ ឌីណាមានប្រវត្តិប្រកួតចំនួន៦៨ដង ឈ្នះ៦៤ដង ចាញ់៣ដង ស្មើ ពិន្ទុ ១ ដង និង វាយគូប្រកួតឲ្យសន្លប់បានចំនួន១៣ ដង ។ គេជាអ្នកប្រដាល់ដែលមានផ្លែល្អទាំងដៃ ជើង កែង និង ជង្គង់ មិនតែប៉ុណ្ណោះភាពវាងវៃ និងកម្លាំងរបស់គេមិនអន់នោះឡើយ ។ ចំពោះអ្នកប្រដាល់ថៃ Fanamchhai Por Mongkhun Thap វិញនោះគេមានប្រវត្តិប្រកួតចំនួន១២០ ដងឈ្នះ៩៥ដង ចាញ់២០ដង ស្មើពិន្ទុ ៥ដង និង វាយគូប្រកួតឲ្យសន្លប់បាន១០ដង ។ ស្នៀតរបស់អ្នកប្រដាល់ថៃរូបនេះមិនដឹងថាយ៉ាងណានោះទេប៉ុន្តែគឺជឿថាក្នុងជំនូបជាមួយឌីណា គេប្រាកដជាយ៉ាប់ហើយ៕

Yen-Dina-[800x600]

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ