កីឡាករ Per Mertesacker នឹងអវត្តមានប៉ុន្មានប្រកួតដំបូងនារដូវកាល ២០១៦-២០១៧

ខ្សែបម្រើកណ្តាលដ៏រឹងមាំរបស់ក្លឹប Arsenal កីឡាករ Per Mertesacker នឹងអវត្តមានប៉ុន្មានប្រកួតដំបូងនារដូវកាលថ្មីនេះដោយសារតែរបួសជង្គង់។

អ្នកចាត់ការទូទៅលោក Arsene Wenger បាននិយាយថាខ្សែការពារសញ្ជាតិ អាល្លឺម៉ង់ នឹងត្រូវអវត្តមានប៉ុន្មានខែបន្ទាប់ពីទទួលរងរបួសជង្គង់នៅក្នុងការប្រកួតកម្តៅសាច់ដុំជាមួយក្លឹប Lens។

កីឡាករ Mertesacker វ័យ ៣១ ឆ្នាំមិនបានធ្វើដំណើរជាមួយមិត្តរួមក្រុមនៅសហរដ្ឋអាម៉េរិគនោះទេ។ លោក Wenger បានទិញកីឡាករ Rob Holding ពីក្លឹបដែលគេរំពឹងថាកីឡាករថ្មីរូបនេះនឹងចាប់ដៃគូរជាមួយកីឡាករ Laurent Koscielny និង Gabriel នៅតំបន់ការពារ។

គួរបញ្ជាក់ផងដែរថា កីឡាករ Mertesacker ចូលរួមជាមួយក្លឹបកាលពីឆ្នាំ ២០១១ ដោយបង្ហាញខ្លួនបាន ២៤ ប្រកួតកាលពីរដូវកាលមុនផងដែរ៕

Per Mertesacker

ប្រែសម្រួលសោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ