កម្មវិធីការប្រកួត LEO Cup National Volleyball 2015

ការប្រកួតបាល់ទះក្នុងពានរង្វាន់ LEO Cup National Volleyball 2015  និងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើការប្រកួតរបស់ខ្លួនកាលពីម្សិលមិញ នៅសាលនៃពហុកីឡដ្ឋានជាតិអូឡាំពិក។ ចំពោះលទ្ធផលនៃការប្រកួត នៅថ្ងៃទី១ នៃការប្រកួតក្នុងវគ្គសន្សំពិន្ទុមាន៖ ក្រុម​ការងារ​យុវជន​ខេត្ត​កំពត​ ត្រូវបាន​ក្រុមសហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​បាត់ដំបង លត់ក្នុងលទ្ធផល ៣សិតទល់នឹង០។ ឯ​​ក្រុមសាលា​ស្រុក​បាធាយ យកឈ្នះក្នុងលទ្ធផល ៣សិតទល់នឹង០​ទៅលើក្រុម​វិទ្យាល័យ ស្មាច់​ដែង។ ចំណែកកងពល​តូច​អន្តរាគមន៍​លេខ ៧​ បំបាក់ក្រុម​យុវជន​បុរី​ ១០០ ខ្នង​ ​​ដោយ​លទ្ធផល ៣សិតទល់នឹង០  ហើយ​​គូរ​ចុង​ក្រោយនោះគឺ​ជើងខ្លាំងក្រុម​ស្នង​ការដ្ឋាន​នគរ​បាល​ខេត្ត​កំពង់​ចាម យក​ឈ្នះ​​ក្រុមសកល​វិទ្យាល័យ​អង្គរ ដោយលទ្ធផល ៣សិតទល់នឹង០។

11700619_704763316317650_4767694510358198084_o(រូបពេលប្រកួតជម្រុះជើងឯកប្រចាំមណ្ឌលភ្នំពេញ)

 

នេះកម្មវិធីប្រកួតសម្រាប់ថ្ងៃនេះ!

គូទី១៖ បញ្ជាការដ្ឋាន​អង្គរក្ស A​  ប៉ះ  ក្រុមសហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​បាត់ដំបង ​ ម៉ោង១៤ៈ០០នាទីរសៀល

គូទី២៖ វិទ្យាល័យ​ ស្មាច់ដែង​  ប៉ះ ក្រុម​ការ​ងារ​យុវជន​ខេត្ត​កំពត ​ ម៉ោង១៥:០០​នាទីរសៀល

គូទី៣៖ បញ្ជា​ការដ្ឋាន​អង្គរក្ស​ B​  ប៉ះ សាកល​វិទ្យាល័យ​អង្គរ​ ​ ម៉ោង១៦:០០​នាទីរសៀល

គូទី៤៖ យុវជន​បុរី​ ១០០ ខ្នង B​  ប៉ះ ស្នង​ការដ្ឋាន​នគរ​បាល​ខេត្ត​កំពង់​ចាម​​ ម៉ោង១៧:០០​នាទីរសៀល

អត្ថបទ៖ បារាំង

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ