គ្រូសិង្ហបុរីថា នឹងធ្វើឲ្យកក្រើកការប្រកួតថ្ងៃស្អែក ទោះអ្នកគាំទ្រកម្ពុជាច្រើនក៏ដោយ!

ភ្នំពេញ៖ លោក Sundra Moorthy គ្រូបង្វឹកក្រុមជម្រើសជាតិសិង្ហបុរី បានសម្ដែងការភ្ញាក់ផ្អើល ចំពោះអ្នកគាំទ្រកម្ពុជា ដែលតែងតែចូលទស្សនាយ៉ាងច្រើនកុះកររាល់ពេលមានប្រកួតអន្ដរជាតិម្ដងៗ ។ យ៉ាងណាមិញកត្ដាអ្នកគាំទ្រនេះ អាចនឹងធ្វើឲ្យក្រុមលោកមានសម្ពាធខ្លះ នៅក្នុងជំនួបមិត្តភាពអន្ដរជាតិថ្ងៃស្អែក ប៉ុន្ដែលោកបានតាំងចិត្តថានឹងធ្វើឲ្យកក្រើកការប្រកួតមិត្តភាពនេះ ទោះមានបញ្ហាប្រឈមបែបនេះក៏ដោយ ។ ការថ្លែងបែបនេះ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតមិត្តភាពអន្ដរជាតិរវាងក្រុមជម្រើសជាតិកម្ពុជា និងសិង្ហបុរី នៅព្រឹកថ្ងៃទី២៧ ខែកក្កដានេះ នៅសណ្ឋាគារណាហ្គាវើល ។

13843452_860111360787485_2131282884_o (1)

គ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិសិង្ហបុរីរូបនេះបានបញ្ជាក់ថា លោកសប្បាយចិត្តចំពោះការធ្វើដំណើរមកប្រកួតមិត្តភាពជាមួយក្រុមម្ចាស់ផ្ទះកម្ពុជា ដើម្បីជាការត្រៀមពានរង្វាន់ AFF Suzuki Cup ឆ្នាំ២០១៦នាពេលខាងមុខ ។ លោកបានលើកឡើងថា៖ «ការប្រកួតស្អែកនេះ នឹងធ្វើឲ្យកក្រើកតែម្ដង ដោយសារតែសំបុត្រចូលទស្សនាត្រូវបានលក់អស់ទៅហើយ។ ខ្ញុំក៏បានដឹងដែរថា អ្នកគាំទ្រកម្ពុជាមានចំនួនច្រើន ដូច្នេះការប្រកួតនឹងប្រព្រឹត្តទៅដោយល្អ ប៉ុន្ដែក៏មានសម្ពាធខ្លះៗពីអ្នកគាំទ្រមកលើកូនក្រុមរបស់ខ្ញុំដែរ» ។ ប៉ុន្ដែដោយសារសិង្ហបុរី ធ្លាប់មានបទពិសោធន៍យកឈ្នះកម្ពុជា ៦លើកមកហើយ ដូច្នេះលោក Sundra Moorthy មិនមានការបារម្ភ ចំពោះការប្រកួតមិត្តភាពថ្ងែស្អែកឡើយ ។

13833221_860111367454151_2011514361_o

គួរបញ្ជាក់ថា ការប្រកួតមិត្តភាពរវាងក្រុមជម្រើសជាតិកម្ពុជា និងសិង្ហបុរីនេះ នឹងចាប់ផ្ដើមនាវេលាម៉ោង ៦:៣០នាទីល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ស្អែកនេះ នៅលើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ។ យ៉ាងណាមិញក្រុមទាំងពីរ ធ្លាប់បានជួបគ្នាជាច្រើនលើកមកហើយ ប៉ុន្ដែក្រុមជម្រើសជាតិកម្ពុជា មិនធ្លាប់ឈ្នះក្រុមសិង្ហបុរីនោះទេ ពិសេសគឺការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក កាលពីឆ្នាំ២០១៥កន្លងទៅ គឺជួបគ្នា ២ជើងកម្ពុជា ចាញ់សិង្ហបុរី ៤-០ និង ២-១ ៕

13838561_860111377454150_4838875_o

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ