កីឡាករ Roger Federer នឹងអវត្តមានពីការប្រកួតទាំងអស់ចុងរដូវកាលនេះដោយសាររបួសជង្គង់

កីឡាករវាយតេន្នីសដ៏ល្បីសញ្ជាតិ ស្វីស Roger Federer នឹងអវត្តមានពីការប្រកួតអូឡាំពិក នៅទីក្រុង Rio នឹងការប្រកួតទាំងអស់នាចុងងរដូវកាលនេះដោយសារតែរបួសជង្គង់។

ជើងឯក Grand Slam ១៧ សម័យ បាននិយាយថាខ្លួនត្រូវការពេលវេលាដើម្បីសម្រាកព្យាបាលរបួសប្រសិនជាខ្លួនចង់បន្តអាជីពឲ្យបានយូរ។

កីឡាករ Federer វ័យ ៣៤ ឆ្នាំទទួលការវះកាត់ជង្គង់កាលពីខែ កុម្ភៈ មុននឹងអវត្តមានការប្រកួត French Open ខែឧសភា ជាមួយនឹងបញ្ហារបួសខ្នង។

កីឡាករ Federer បាននិយាយនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់ខ្លួនថា៖ “ខ្ញុំពិតជាមិនសប្បាយចិត្តដែលមិនបានតំណាងឲ្យប្រទេស ស្វីស ក្នុងការប្រកួតអូឡាំពិកនាពេលខាងមុខ និងអវត្តមានក្នុងការប្រកួតទាំងអស់នាចុងរដូវកាលនេះ។”

“ខ្ញុំនឹងព្យាយាមព្យាបាល និងរក្សាសុខភាពដើម្បីត្រលប់ចូលការប្រកួតវិញដោយរឹងមាំជាងមុននៅឆ្នាំ ២០១៧ ខាងមុខ។”

គួរបញ្ជាក់ផងដែរថា លោកគ្រូពេទ្យបានផ្តល់យោបល់ដល់កីឡាកររូបនេះថាប្រសិនជាកីឡាកររូបនេះចង់ប្រកួតការប្រកួត ATP World Tour ច្រើនឆ្នាំទៀតដោយមិនមានរបួសនោះ កីឡាកររូបនេះត្រូវការពេលសម្រាកទាំងរាងកាយ និងេជង្គង់របស់ខ្លួនឲ្យបានត្រឹមត្រូវ៕

Roger Federer

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ