តើ កម្ពុជា អាចបំបាក់សិង្ហបុរីបានទេបើ ៦ប្រកួតចុងក្រោយមិនដែលស្គាល់ឈ្នះសោះ?

ភ្នំពេញ៖ ជំនួបមិត្តភាពអន្ដរជាតិរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមភ្ញៀវសិង្ហបុរី នឹងធ្វើឡើងនៅវេលាម៉ោង ៦:៣០នាទីស្អែកនេះហើយនៅលើទីលានពហុកីឡដ្ឋានជាតិក្នុងរាជធានីភ្នំពេញ ។ ចាំមើលតើក្រុមម្ចាស់ផ្ទះកម្ពុជា អាចយកឈ្នះក្រុមជម្រើសជាតិសិង្ហបុរីដើម្បីកែប្រវត្តិសាស្ដ្របានទេ បើក្នុងជំនួប ៦ប្រកួតចុងក្រោយរវាងក្រុមទាំងពីរកម្ពុជា មិនធ្លាប់ស្គាល់ពាក្យថាឈ្នះលើក្រុមសិង្ហបុរី ឬសូម្បីតែស្មើគ្នានោះ?

13419180_1751447138426120_4741872977713601821_n

សម្រាប់ប្រវត្តិជួបគ្នា ៦ប្រកួតចុងក្រោយរួមមាន៖ មិត្ដភាពឆ្នាំ២០០៥ កម្ពុជាបានប្រកួតចាញ់សិង្ហបុរី ០-២ ។ ពានរង្វាន់ជើងឯកអាស៊ីឆ្នាំ២០០៨ កម្ពុជា ចាញ់សិង្ហបុរី ០-៥ ។ មិត្តភាពឆ្នាំ២០១៣ កម្ពុជា ចាញ់សិង្ហបុរី ០-១ និងមិត្តភាពឆ្នាំ២០១៤ កម្ពុជា ចាញ់សិង្ហបុរី ២-៤លើទឹកដីសិង្ហបុរីដូចគ្នា។ បន្ទាប់មកទើបក្រុមទាំងពីរមានឱកាសជួបគ្នាក្នុងវគ្គជម្រុះពានរង្វាន់បាល់ពិភពលោកកាលពីចុងឆ្នាំ២០១៥កន្លងទៅ ប៉ុន្ដែកម្ពុជា បន្ដចាញ់សិង្ហបុរី ទាំង ២ជើង ក្នុងលទ្ធផល ០-៤ និង ១-២ ។ សរុបមកជួបគ្នា ៦លើក កម្ពុជាទើបស៊ុតបាល់បំប៉ោងសំណាញ់ទីសិង្ហបុរីបាន ៣គ្រាប់ប៉ុណ្ណោះ ខណៈរបូតអស់ ១៨គ្រាប់ ។

11147882_10153650630273255_2631735583669319684_o

ប៉ុន្ដែជំនួបមិត្តភាពស្អែកនេះ អ្នកគាំទ្រហាក់មានជំនឿចិត្តលើក្រុមគោព្រៃកម្ពុជា ដែលទើបឆ្លងផុតវគ្គជម្រុះពានរង្វាន់ជើងឯកអាស៊ីឆ្នាំ២០១៩ ក្រោយទម្លាក់ក្រុមឆាយនីសតៃប៉ិ ដោយលទ្ធផល ៤-២ ក្នុងជំនួប ២ជើងកាលពីពេលថ្មីៗកន្លងទៅ ។ ដោយឡែកសិង្ហបុរីវិញមុនមកដល់កម្ពុជា បានប្រកួតចាញ់វៀតណាម ដោយលទ្ធផល ៣-០ រួចមកហើយ៕

1444919025

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ