ចាន់ រតនា ត្រៀមខ្លួនអង្រួនសង្វៀននៅម៉ាកាវក្នុងថ្ងៃទី១៣ នេះ!

ភ្នំពេញ៖ អតីតអ្នកប្រដាល់គុនខ្មែរបុរាណ ចាន់ រតនា ដែលជាកីឡាករកម្ពុជាទី១ ដែលបានសាងប្រវត្តិសាស្ត្រក្នុងការទទួលបានជ័យជម្នះនៅឯព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះ ឬ MMA (Mix Martial Art) នៃស្ថាប័ន One Championship នឹងត្រូវបង្ហាញខ្លួនអង្រួនសង្វៀនសារជាថ្មីក្នុងជំនួបជាមួយកីឡាករម្ចាស់ផ្ទះនាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ ខាងមុខនេះក្នុងប្រភេទទម្ងន់ Bantamweight ដែលនឹងប្រព្រឹត្តទៅនៅសង្វៀន Cotai Arena លើដែនដីកោះម៉ាកាវរបស់ប្រទេសចិន។

229

គួររំលឹកថា ចាន់ រតនា បានសាងកេរ្តិ៍ឈ្មោះនៅក្នុងពិភពកីឡាក្បាច់គុនចម្រុះបន្ទាប់ពីបានយកឈ្នះលើកីឡាករហ្វីលីពីន Roman Gonzalez  ក្នុងទឹកទី១ កាលពីឆ្នាំ២០១៥ និងធ្លាប់បានចូលរួមប្រកួតប្រដាល់ក្នុងទ្រុងនេះចំនួន ៤លើកមកហើយដោយក្នុងនោះរូបគេបានទទួលជ័យជម្នះ៣ដង និងចាញ់១ដងផងដែរ៕

137

13697196_1133621833327737_20654612789673459_n

អត្ថបទ៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ