Joe Allen: ក្លឹប Stoke City ចុះកុងត្រាទិញខ្សែបម្រើក្លឹប Liverpool ក្នុងតម្លៃ £13m

ក្លឹប Stoke City បានចុះកុងត្រាទិញយកខ្សែបម្រើសញ្ជាតិ វែលស៍ Joe Allen ពីក្លឹបហង្សក្រហម Liverpool ក្នុងតម្លៃ £13m។
កីឡាករវ័យ ២៦ ឆ្នាំរូបនេះនៅជាប់កុងត្រាមួយឆ្នាំទៀតជាមួយក្លឹប Liverpool តែត្រូវក្លឹប Swansea ចាប់អារម្មណ៍ចង់បានត្រលប់ទៅវិញក្រោយលក់ឲ្យក្លឹប Liverpool កាលពីឆ្នាំ ២០១២។
ក្រោយការចុះកុងត្រា កីឡាករ Allen៖ “ខ្ញុំពិតជារីករាយដែលបានចុះកុងត្រាជាមួយក្លឹបរយៈពេល ៥ ឆ្នាំ។”
“ខ្ញុំពិតជារំភើបដែលបានលឺថាក្លឹបមានការចាប់អារម្មណ៍ ហើយនេះក៏មិនមែនជារឿបិបាកសម្រេចចិត្តផងដែរ។”
កីឡាករ Allen គឺជាកីឡាករទី២ ដែលក្លឹប Stoke បានទិញបន្ទាប់ពីបានទិញកីឡាករខ្សែបម្រើស្លាប អេហ្សីប កីឡាករ Ramadan Sobhi បានផ្ទេរមកពីក្លឹប Al Ahly ក្នុងតម្លៃខ្លួន £5m។
 
ទោះបីជាលេងបានត្រឹម ៨ ប្រកួតក៏ពិតមែនឲ្យក្លឹប Liverpool កាលពីរដូវកាលមុនតែកីឡាករ Allen ត្រូវបានជាប់ឈ្មោះក្នុងបញ្ជីរ Euro 2016 team of the tournament បន្ទាប់ពីជយយឲ្យក្រុមជម្រើសជាតិ វែលស៍ ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
 
ក្លឹប Liverpool បានបដិសេធសំណើរ £8m របស់ក្លឹប Swansea កាលពីខែមិដុនា ប៉ុន្តែកីឡាករ Allen បានសម្រេចចិត្តចុះកុងត្រាជាមួយក្លឹប Stoke ដែលមានអ្នកចាត់ការទូទៅសញ្ជាតិ វែលស៍ លោក Mark Hughes៕
Joe Allen
 
ប្រែសម្រួលដោយ៖ រិទ្ធី
 
ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ