ឯកឧត្តមហង់ ជួនណារ៉ុន ផ្តាំផ្ញើរអត្តពលិកទៅប្រេសុីលឱ្យរាយការណ៍ភ្លាមៗបើលំបាកក្នុងការហូបចុក

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាឯកឧត្តមហង់ ជួនណារ៉ុន បានមានប្រសាសន៍ប្រាប់ទៅអត្តពលិកកម្ពុជាដែលត្រូវទៅប្រកួតកីឡាអូឡាំពិកលើកទី៣១នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីលថាបើសិនជាជួបការលំបាកលើការហូបចុក កីឡាករ កីឡាការិនីទាំងអស់ត្រូវតែប្រាប់ទៅប្រធានប្រតិភូភ្លាម។

13669016_868136869957197_3330131105615411540_n

សូមបញ្ជាក់ថា គ្រប់ពេលវេលាដែលចេញទៅប្រកួតនៅក្រៅប្រទេសម្តងៗ ឯកឧត្តមតែងតែមានប្រសាសន៍បែបនេះផ្តាំផ្ញើរគ្រប់អត្តពលិកក៏ដូចជាទៅកាន់ប្រធានប្រតិភូអំពីបញ្ហាហូបចុកនេះ។ ឯកឧត្តមបានបញ្ជាក់ថាប្រសិន បើហូបចុកមិនបានល្អ នោះអត្តពលិកក៏នឹងគ្មានកម្លាំងដើម្បីហាត់ឡើយដូច្នេះគុណភាពកម្លាំង និង គុណភាពបច្ចេកទេសក៏ត្រូវធ្លាក់ចុះទៅតាមនោះដែរ។ នេះគឺជាចំនុចដ៏សំខាន់មួយ ព្រោះថាអាហារនៅស្រុកគេអាចមិនត្រូវជាមួយចំណូលចិត្តរបស់យើងដែលជាហេតុធ្វើឲ្យយើងលំបាកបរិភោគ និងអាចបណ្តាលឱ្យប៉ពាល់ដល់កម្លាំងកាយក្នុងពេលប្រកួតបាន។ ដូច្នេះ នេះគឺពិតជារឿងសំខាន់ណាស់ដែលត្រូវដោះស្រាយជាបន្ទាន់ពោលគឺត្រូវផ្ដល់ព័ត៌មានភ្លាមៗមកក្រសួងអប់រំយុវជន និងកីឡា ឬអាចតាមរយៈស្ថានទូត ឬក្រសួងការបរទេសក៏បានដែរ។

13692719_865005486937002_4853118903277264916_n

ឯកឧត្តមបានទាំងព្រមានថាដាច់ខាតមិនត្រូវទុកឲ្យអត្តពលិកហូបមិនបានហើយមេដឹកនាំកីឡានៅស្ងៀមធ្វើមិនដឹងមិនឮនោះទេ ។ យើងត្រូវការមេដាយ និងត្រូវការឲ្យកីឡារបស់យើងមានមុខមាត់លើឆាកអន្តរជាតិ ហេតុនេះយើងត្រូវតែផ្តោតការគិតគូរគ្រប់បញ្ហាទាំងអស់ដោយប្រុងប្រយ័ត្នបំផុត៕

13775759_868143743289843_8688783499192228193_n

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ