ក្រុម U-14 កម្ពុជាឈ្នះក្រុមហ្វីលីពីន ៣-១ ក្នុងការប្រកួតដំបូងនៅប្រ៊ុយណេ

ប្រ៊ុយណេ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៤ ឆ្នាំ បានយកឈ្នះលើក្រុមU-14 ហ្វីលីពីននៅលើទីលាន Berakas នៃព្រះរាជាណាចក្រប្រ៊ុយណេនាព្រឹកថ្ងៃទី២៦ ខែកក្កដានេះជាមួយនឹងលទ្ធផល ៣-១ នៅក្នុងព្រឹត្តិការណ៍ប្រកួត AFC U-14 Regional Festival Of Football 2016។

13669568_1769938249910342_8420702218235011357_n

យោងតាមការផ្សព្វផ្សាយរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឱ្យដឹងថា គ្រាប់បាល់ទាំង៣ គ្រាប់នោះរកបានដោយកីឡាករលេខ១០ ប៊ុនធឿន ប៊ុនណារ៉ុង (២គ្រាប់ម្នាក់ឯង) នៅនាទីទី៤១  និងគ្រាប់បាល់ប៉េណាល់ទីនៅនាទី៦១ និង១គ្រាប់ទៀតរកបានដោយកីឡាករលេខ១២ រី លាភផេង នៅនាទី៥៣។

13769393_1769916916579142_3217817284254312097_n

សូមបញ្ជាក់ថា ក្រុមកម្ពុជាដែលស្ថិតនៅក្នុងពូល B ជាមួយក្រុម៤ផ្សេងទៀតដែលតំណាងឱ្យប្រទេសទីម័រ, ឡាវ ហ្វីលីពីន និងម៉ាឡេស៊ីនោះនឹងត្រូវជួបក្រុមទីម័រខាងកើតនៅថ្ងៃស្អែកវេលាម៉ោង ៩.៣០ នាទីព្រឹកជាបន្តទៀត៕

13775406_1769121909991976_1300798722006658438_n

អត្ថបទ៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ