ពានរង្វាន់ស្រាបៀរលីអូ ប្រចាំឆ្នាំ ២០១៥ ចាប់ផ្តើមហើយ!

ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះថ្នាក់ជាតិ ដណ្ដើមពានរង្វាន់ស្រាបៀរលីអូ ប្រចាំឆ្នាំ ២០១៥ (Leo Cup National Volleyball 2015) បានចាប់ដំណើរការប្រកួតដំណាក់កាលផ្តាច់ព្រ័ត្រកាលពីថ្ងៃអង្គារនេះ ដើម្បីស្វែករកក្រុមម្ចាស់ជើងឯក និងជើងឯករង ឡើងទៅប្រកួតដណ្តើមពានរង្វាន់សម្តេចហ៊ុនសែន ជាមួយក្រុមម្ចាស់ជ័យលាភីកាលពីឆ្នាំ ២០១៤ ចំនួន ៦ ទៀត។
ក្រុមខ្លាំងទាំង ១០ តំណាងឲ្យមណ្ឌលចំនួន ៥ ដែលត្រូវធ្វើការប្រកួតដណ្តើមយកពាន Leo Cup National Volleyball 2015 នេះ ត្រូវបានបែកចែកជា ២ ពូល ដោយក្នុងនោះពូល A មានក្រុមការងារយុវជនខេត្តកំពត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង សាលាស្រុកបាធាយ បញ្ជាការដ្ឋានអង្គរក្ស (A) និងក្រុមនាគសមុទ្របញ្ជាការដ្ឋានកងទ័ពជើងទឹក។
រីឯពូល B មានក្រុមស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សាកលវិទ្យាល័យអង្គរ កងពលតូចអន្តរាគមន៍លេខ ៧ បញ្ជាការដ្ឋានអង្គរក្ស (B) និងក្រុមយុវជនបុរី ១០០ ខ្នង។

18793_704763192984329_8623678731820531047_n

11700619_704763316317650_4767694510358198084_o

11713861_704763312984317_8831458354008215803_o

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ