បឹងកេតអង្គរ បាត់បង់ខ្សែបម្រើឆ្នើមម្នាក់នៅចុងរដូវកាលនេះ

ភ្នំពេញ៖ ក្លឹបកំពូលតារាងលីគកំពូលកម្ពុជា បឹងកេតអង្គរ នឹងបាត់បង់សមាជិកម្នាក់ សម្រាប់ ៥ប្រកួតចុងក្រោយ គឺកីឡាករ Yuya Wada បន្ទាប់ពីខ្សែបម្រើជនជាតិជប៉ុនរូបនេះ រងរបួសកជើងអំឡុងពេលជួយមិត្តរួមក្រុមប្រកួតស្មើក្រុមក្រសួងការពារជាតិ ២-២ នៅកីឡដ្ឋាន RSN កាលពីពេលថ្មីៗកន្លងទៅ ។

13620734_1228952837149808_2328383166334781071_n

ក្លឹបបឹងកេតអង្គរ បានជូនដំណឹងគួរឲ្យសោកស្ដាយនេះ នៅលើ Facebook ផ្លូវការថា៖ «ខ្សែបម្រើសំណព្វចិត្តអ្នកគាំទ្របឹងកេតអង្គរ Yuya Wada នឹងខកខានបង្ហាញខ្លួនលើទីលាន សម្រាប់គ្រប់ការប្រកួតដែលនៅសល់ក្នុងរដូវកាល២០១៦នេះដោយសាររបួសកជើងដែលទទួលរងក្នុងការប្រកួតទល់នឹងក្រសួងការពារជាតិកាលពីថ្ងៃទី១៦ ខែកក្កដា ។ បច្ចុប្បន្នកីឡាករសញ្ជាតិជប៉ុនរបស់យើងត្រូវប្រើឈើច្រត់ជាជំនួយក្នុងការដើរនិងត្រូវរុំកជើងប្រហែលកន្លះខែ» ។

13680509_1228391430539282_57833901632492727_n

ជាមួយនឹងការអវត្តមានកីឡាករដ៏សំខាន់រូបនេះ គឺស្របពេលបឹងកេតអង្គរ ត្រូវប្រឈមមុខជាមួយក្រុមខ្លាំងៗ ចំនួន ៥ប្រកួតចុងក្រោយដូចជាក្លឹប៖ Cambodian Tiger, ភ្នំពេញក្រោន, អគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស), ព្រះខ័នរាជស្វាយរៀង និងក្លឹបណាហ្គាវើល។ បច្ចុប្បន្នថ្វីត្បិតបឹងកេត កំពុងឈរកំពូលតារាងមាន ៣៤ពិន្ទុ ប៉ុន្ដែតំណែងនេះ មិនទាន់ប្រាកដ ១០០% អាចលើកពាននោះទេប្រសិនបើ ៥ប្រកួតចុងក្រោយភ្លាត់ស្នៀតចាញ់តែមួយប្រកួតនោះ ។

13775630_1228953037149788_2289919676981033079_n

គិតត្រឹមសប្ដាហ៍ទី១៣ បឹងកេតអង្គរ កំពុងឈរកំពូលតារាងមាន ៣៤ពិន្ទុ បន្ទាប់ពីប្រកួតបាន ១៣ប្រកួតឈ្នះ១១ ស្មើ១ និងចាញ់១ប៉ុន្ដែគូប្រជែងដែលមានប្រៀបធ្លាប់ឈ្នះបឹងកេតម្ដង គឺក្រសួងការពារជាតិ ក៏មានពិន្ទុប្រកៀកប្រកិតគ្នាដែរ ជាមួយនឹងតំណែងលេខ២ មាន៣១ពិន្ទុ ក្រោយប្រកួតបាន ១៣ប្រកួតឈ្នះ១០ ស្មើ១ និងចាញ់២ ។ ដូច្នេះ ៥ប្រកួតចុងក្រោយក្រុមទាំងពីរ សុទ្ធតែត្រូវការឈ្នះរៀងៗខ្លួនដើម្បីស្វែងរកឱកាសលើកពាន ខណៈក្រុមផ្សេងៗ អស់ឱកាសដណ្ដើមតំណែងជើងឯកហើយ ព្រោះពិន្ទុដាច់ឆ្ងាយពីគ្នា ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ