U-14 កម្ពុជា ត្រូវជួបក្រុមហ្វីលីពីន ក្នុងការប្រកួត AFC U-14 Regional Festival Of Football 2016 នៅថ្ងៃស្អែក

ប្រ៊ុយណេ៖ នៅថ្ងៃស្អែកនេះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៤ ឆ្នាំ នឹងត្រូវប្រកួតជាមួយក្រុមU-14 ហ្វីលីពីននៅលើទីលាន Berakas នៃព្រះរាជាណាចក្រប្រ៊ុយណេនាវេលាម៉ោង ៧.៣០ នាទីព្រឹក នៅក្នុងព្រឹត្តិការណ៍ AFC U-14 Regional Festival Of Football 2016 ខណៈដែលក្រុមថៃ ក៏នឹងត្រូវជួបជាមួយក្រុមវៀតណាមនៅក្នុងពេលដំណាលគ្នាដែរនោះ។

13775406_1769121909991976_1300798722006658438_n

សូមបញ្ជាក់ថា ក្រុមU-16 បានចេញដំណើរឆ្ពោះទៅកាន់ប្រទេសប្រុយណេកាលពីម្សិលមិញដើម្បីចូលរួមក្នុងកម្មវិធីប្រកួតដែលមានក្រុមចូលរួមមកពីប្រទេសចំនួន១០ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចជាប្រ៊ុយណេ, កម្ពុជា, សិង្ហបុរី, ថៃ, វៀតណាម, ឡាវ, ហ្វីលីពីន, ទីម័រខាងកើត, ម៉ាឡេស៊ី និង មីយ៉ាន់ម៉ា ខណៈដែលក្រុមកម្ពុជាស្ថិតនៅក្នុងពូល B ជាមួយក្រុម៤ផ្សេងទៀតដែលតំណាងឱ្យប្រទេសទីម័រ, ឡាវ ហ្វីលីពីន និងម៉ាឡេស៊ី៕

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ