អត្តពលិកកម្ពុជាដែលត្រូវទៅប្រកួតអូឡាំពិកនៅប្រេស៊ីលទទួលបានម្នាក់ ១០០០ដុល្លារពីក្រុមហ៊ុនឆ្នោតជាតិកីឡា

ភ្នំពេញ៖ អត្តពលិក និង ប្រតិភូកីឡា ដែលត្រៀមនឹងចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្កៅឆ្នាំ២០១៦ នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីនោះ បានទទួលប្រាក់ឧបត្ថម្ភលើកទឹកចិត្ត ក្នុងម្នាក់១០០០ដុល្លារពីក្រុមហ៊ុនឆ្នោត កីឡាជាតិ កាលពីព្រឹកមិញនេះ។

13816849_1239990116011796_941102981_n

អគ្គលេខាធិកានៃគណៈកម្មាធិការរជាតិអូឡាំពិកកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងអំណរគុណដល់ក្រុមហ៊ុនឆ្នោតកីឡាជាតិ ដែលតែងតែជួយឧបត្ថម្ភថវិកា ១០០០ដុល្លារ អាមេរិកដល់អត្តពលិកកម្ពុជា រាល់ពេលទៅប្រកួតនៅក្រៅប្រទេសបើទោះបីជាការរកស៊ីនៅមិនទាន់ទូលំទូលាយក៏ដោយ។ ឯកឧត្តមបានបន្តថា៖ «នាល្ងាចថ្ងៃទី២៧ ខែកក្កដា ខាងមុខនេះ ប្រតិភូកម្ពុជា នឹងទទួលបានការអនុញ្ញាត្តពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីចូលជួបសំណេះសំណាល នៅវិមានសន្តិភាពផងដែរ។

13775759_868143743289843_8688783499192228193_n

សូមបញ្ជាក់ថា ប្រតិភូកម្ពុជានឹងចេញដំណើរនៅយប់ថ្ងៃទី២៨ ខែកក្កដាខាងមុខនេះ ដោយឆ្លងកាត់ ទីក្រុងបាងកក ប្រទេសថៃ និងទីក្រុងឌូបៃ ប្រទេសអារ៉ាប់ រួចហើយឆ្ពោះ ទៅប្រទេស ប្រេស៊ីតែម្ដង។ ក្នុងឱកាសនោះដែរ លោកTony ជាតំណាងឆ្នោត កីឡាជាតិ បានឱ្យដឹងថា រាល់ពេលចេញទៅប្រកួតនៅក្រៅប្រទេសក្រុមហ៊ុន ឆ្នោតកីឡាជាតិ តែងតែជួយឧបត្ថម្ភដល់ អត្តពលិករបស់កម្ពុជា ដើម្បីជាការរួមចំណែកលើកស្ទួយដល់វិស័យកីឡានៅកម្ពុជា ដោយថវិកាទាំងនេះជាគំនិតមួយ ជួយ សម្រួលដល់អត្តពលិក៕

អត្ថបទ៖ ជីង ឡុង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ